ភ្នំពេញ៖ លោកញឹក ប៊ុនឆៃ ដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងបក្សហ្វ៊ុនស៊ិនប៉ិច បានសម្រេចចិត្តលាឈប់និងចាកចេញពីបក្ស ដោយរូបលោកបាននឹងបង្កើតបក្សថ្មីមានឈ្មោះថា«គណបក្សរួបរួមជាតិ»ដែលមានរូបសញ្ញាវិមានឯករាជ្យស្រដៀងនិងឡូហ្គូបក្សហ្វ៊ុនស៊ិនប៉ិចដែរ ដោយឡែកការជ្រើសរើសមន្ត្រីរចនាសម្ព័ន្ធ និងច្បាប់លក្ខន្តិកៈគតិយុត្តិនិងរៀបចំនាពេលក្រោយ។
ការប្រកាសនេះស្របពេលដែលលោកញឹក ប៊ុនឆៃ បានធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០១៦វេលាម៉ោង១១និង២០នាទី ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់និងថ្នាក់ដឹកនាំបក្សហ្វ៊ុនស៊ិនប៉ិច សរុបប្រមាណ២០០នាក់ផងដែរ។
នាឱកាសនោះដែរលោក ញឹក ប៊ុនឆៃ បានមានមតិបញ្ជាក់ដោយលើកឡើងថា៖« បានជាលោកចេញពីហ្វ៊ុនស៊ិនប៉ិច ដោយលោកមិនពេញចិត្តនឹងប្រធានបក្សគឺសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិដោយទ្រង់ប្រើរបបផ្ដាច់ការនិងគ្រួសារនិយមមិនយកមតិលោកដែលមានតួនាទីជាប្រធានទី២ដាក់ក្នុងហឬទ័យ និងបានបង្ខូចធ្វើឲ្យប៉ះពាល់កិត្តិយសលោក ធ្វើការសម្រេចចិត្តក្នុងបក្សស្រេចតែតាមការនឹកឃើញ រួមទាំងអ្នកម្នាងអ៊ុកផល្លាដែលជាភរិយាទ្រង់ ដោយបោះបង់គំនិតនិងស្នាដៃដែលលោកបានខិតខំបង្កើតនិងប្រមូលរហូតដល់រីកធំធាត់ជាងមុន ដូចនេះ ទើបបានខ្ញុំសម្រេចចិត្តមកបង្កើតបក្ស ថ្មីដើម្បីស្វែងរកយុត្តិធម៌ និងជូនជាតិខ្មែរប្រកបដោយភាពស្មោះត្រង់»៕