ព្រៃវែង ៖នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ប៊ិនឈិនប្រធានក្រុម អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង រូមជាមួយ និងក្រុមតំណាងរាស្ត្រមាន ឯកឧត្តម ជាម យៀប ឯកឧត្តម សុខបញ្ញា ឯកឧត្តមសុខ ឥសាន បានចូលរួម អធិបតីភាពពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅស្នាក់ការ បក្សខេត្តព្រៃវែង។
ពិធិនេះក៏ មានការចូលរួមពីឯកឧត្តម ស្បោង សារ៉ាត់ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមជាសុមេធីអភិបាលខេត្ត ឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុសមាជិក សមាជិកាបក្សខេត្ត គណៈកម្មាធិការបក្សក្រុងស្រុក គណៈកម្មាធិការបក្សមូលដ្ឋានឃុំសង្កាត់ ជាច្រើននាក់ផងដែរ។
ក្រោយពីបានស្ដាប់របាយការណ៍របស់លោកប្រធានបក្សខេត្តស្ដីពីសកម្មភាពការងារបក្ស ការពង្រឹង ការប្រជុំមូលដ្ឋាន ការចុះសកម្មភាពរបស់ក្រុមការងារបក្ស សសយក និងការងារយុវជន រួមនិងបញ្ហាប្រឈមតម្រូវការរបស់មូលដ្ឋានដែលនៅសេសសល់នឹងត្រូវធ្វើការដោះស្រាយបន្ត ។
នាឱកាសនោះឯកឧត្តម ប៊ិនឈិនប្រធានក្រុម អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែងក៏បានមានមតិនិងសំណេះសំណាលទៅកាន់បងប្អូនដែលជាសមាជិកសមាជិកាក្រុមការងារបក្សគ្រប់លំដាប់ថ្នាក់ និងបានថ្លែងនូវអំណរគុណចំពោះការចូលរួមលះបង់របស់ក្រុមការងារ ពិសេសអាជ្ញាធរ ខេត្ត ស្រុក ឃុំ ភូមិ ឯកឧត្តមក៏បានបញ្ជាក់ផងដែរ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុនសែន សម្ដេច វិបុលសេនា សាយឈុំ សម្ដេចក្រឡាហោមស ខេង សម្ដេចហេងសំរិន ថ្នាក់ដឹកនាំកំពូលដែលកំពុងខិតខំដោះស្រាយនូវរាល់តម្រូវការជាបាច់របស់មូលដ្ឋាន ដូចជា៖ ការលើកលែងសេវាលុបចោលកិច្ចសន្យាផ្លូវជាតិលេខ៤ ម៉ូតូកម្លាំងក្រោម១២៥សេសេមិនចាំបាច់មានប័ណ្ណបើកបរ និងកែតម្រូវបញ្ហាប្រឈមមួយចំនួន ដើម្បីក្លាយជាប្រព័ន្ធរដ្ឋបាលស៊ីជម្រៅ ការកែតម្រូវមន្ត្រី ការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ មិនឲ្យមាននៅក្នុងសង្គម ។
ឯកឧត្តមជាមយៀបក៏បានស្នើដល់អាជ្ញាធរសមត្ថកិច្ចត្រូវបន្តការអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព ការងារសន្តិសុខសណ្ដាប់ធ្នាប់ ការបម្រើសេវាសធារណៈផ្សព្វផ្សាយច្បាប់ដែលពាក់ព័ន្ធ ឲ្យបានទូលាយ និងបន្តការដោះស្រាយតម្រូវការប្រជាពលរដ្ឋ នៅជាប់ប្រជាពលរដ្ឋ ពង្រឹងគោលជំហរស្មារតី ក្រុម និងប្រជាពលរដ្ឋដើម្បីភាពទាក់ទាញជំនឿចិត្តហើយចំពោះលោកមេឃុំ មេភូមិ នគរបាលប៉ុស្តិ៍ ត្រូវយកចិត្តទុកដាក់លើសេវាលិខិតស្នាម ផ្សេងមានដូចជា៖អត្រានុកូលដ្ឋាន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ទៅតាមច្បាប់កម្រៃសេវានៅថ្នាក់ក្រោមជាតិ ជៀសវាងការប្រព្រឹត្តខុសធ្វើឲ្យមានការថ្នាំងថ្នាក់ និយាយឲ្យចំគឺត្រូវតែធ្វើតែអំពើល្អ ដើម្បីទាក់ទាញប្រជាប្រីយភាពនិងឈានដល់ការគាំទ្រទទួលបានការជោគជ័យការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ខាងមុខ៕