ញឹក ប៊ុនឆៃ ប្រកា​សមាសភាព ថ្នាក់ដឹកនាំ​ជា​ផ្លូវការ ក្នុង​ថ្ងៃ​សមាជ​លើកដំបូង

26-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ក្នុង​ថ្ងៃ​សមាជ​លើកដំបូង នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់លោក ញឹក ប៊ុនឆៃ បានប្រកាស​សមាសភាព​ក្បាលម៉ាស៊ីន​របស់ខ្លួន ដែល​ភាគច្រើន​អតីត​ថ្នាក់ដឹកនាំ នៅ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​
​ក្បាលម៉ាស៊ីន នៅក្នុង​គណបក្ស​រាជានិយម​ថ្មី​នេះ រួមមាន លោក ញឹក ប៊ុនឆៃ ជា​ប្រធាន​គណបក្ស​, លោក ខាន់ សាវឿន អនុប្រធាន និង លោក ទៀ ចំ​រ៉ាត់ ប្រធានកិត្តិយស​។ ចំណែក​អគ្គលេខាធិការ​បក្ស មានឈ្មោះ ស៊ឹម សុន ។​
​សូម​ជំរាប​ថា សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ បានសម្រេច​អនុញ្ញាត ឱ្យ​លោក ញឹក ប៊ុនឆៃ អតីត​អនុប្រធាន​ទី​២​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​តាម​សំណើ បន្ទាប់ពី​លោក បាន​ចាក​ចេញពី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៕

ចំនួនអ្នកទស្សនា

    19544657

  • ថ្ងៃនេះ2131
  • ម្សិលមិញ2601
  • សប្តាហ៍នេះ9371
  • ខែនេះ62271
  • ឆ្នាំនេះ317211
  • សរុប19544657