បទ​វិភាគ​នយោបាយ​៖ បដិវត្តន៍​ពណ៌​គឺជា​មេរោគ​ដ៏​គ្រោះថ្នាក់​បំផុត ក្នុង​សតវត្ស​ទី​២១ ដែល​ចាំបាច់​ត្រូវ​កំចាត់​ចោល​!

10-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ស្រប​ពេលដែល​កម្ពុជា កំពុងតែ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ខ្លួន ពី​ប្រទេស​ដែល​ក្រីក្រ និង​គ្មានអ្វី​ទាល់តែសោះ បន្ទាប់ពី​របប​ខ្មែរក្រហម​ត្រូវបាន​ដួលរលំ រហូត​ឈាន​មកជា​ប្រទេស​កំពុង​អភិវឌ្ឍ​នោះ គេ​ឃើញ​មាន​លេច​ទ្បើង​នូវ​ចេតនា ដ៏​អាក្រក់​របស់​ប្រទេស​ខ្លះ ដែលមាន​ចេតនា​បំផ្លាញ​ប្រទេស​មួយចំនួន ក៏ដូចជា​កម្ពុជា​ផងដែរ​។ ចេតនា​ដ៏​អាក្រក់​បំផុត របស់​ប្រទេស​នោះ គឺ​ចលនា​បដិវត្តន៍​ពណ៌ ដែល​កំពុង​ក្លាយជា​មេរោគ​ដ៏​គ្រោះថ្នាក់​បំផុត នៅ​សតវត្ស​ន៍ទី​២១​នេះ ក្រោមលេស​យុទ្ធនា​ការទាមទារ សិទ្ធិ​បញ្ចេញមតិ​។​

​សកម្មភាព​ដែល​បះបោរ​ប្រឆាំង​ច្បាប់ មាន​ចរិត​នៃ​ការគំរាមកំហែង ដាក់​គំនាប​លើ​ស្ថាប័ន​ច្បាប់ ហើយ​នាំគ្នា​កាន់ជើង​ជនល្មើស និង​បំភ្លេច​ឬ​សគល់​នៃ​បញ្ហា ដែលជា​ដើមហេតុ​នៃ​ការចាប់ខ្លួន​មន្ត្រី NGOs​។ ការពិតទៅ ពួកគេ​ចាប់ខ្លួន​មន្ត្រី​អាដហុក​៤​រូប និង​អគ្គលេខាធិការរង គ​.​ជ​.​ប គឺ​ដោយសារ​ពួកគេ​ពាក់ព័ន្ធ នឹង​បទល្មើស​សូកប៉ាន់​សាក្សី ឱ្យ​និយាយ​កុហក ដើម្បី​ជួយ​ដល់​លោក កឹម សុខា​។ មួយវិញទៀត ការដឹកនាំ​ញុះញង់​ធ្វើ​សកម្មភាព​អាណាធិបតេយ្យ តាម​ដងផ្លូវ មិនមែនជា​ជម្រើស​ត្រឹមត្រូវ នៃ​ការប្រើ​សិទ្ធិ​សម្តែង​មតិ​ទេ ប៉ុន្តែ​វា​ថែមទាំង​ផ្ទុយ​ពី​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម ដោយ​សន្តិវិធី ព្រោះ​ក្រុម​ដង្ហែរ​ក្បួន​ទៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ គឺ​មិនមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ឡើយ​។​
​សម្រាប់​កម្ពុជា នេះ​មិនមែនជា​លើក​ទី​១​ទេ ព្រោះថា គេ​ធ្លាប់បាន​ដឹងលឺ​រួចមកហើយ​នូវ ចេតនា​បំផុស​ឱ្យមាន​ការធ្វើ​បដិវត្តន៍​ពណ៌ នៅ​កម្ពុជា ដូចជា​ការប្រើប្រាស់​ផ្កាឈូក​ដើម្បី​ធ្វើ​បដិវត្តន៍ ដោយមាន​ការបង្គាប់​ឱ្យ​ហ្វូង​បាតុករ ដែល​ត្រូវបាន​គេ​កៀរគរ​មក​ធ្វើការ​តវ៉ា កាន់​ផ្កាឈូក​ជា​និមិត្តសញ្ញា ហើយ​ការធ្វើ​បដិវត្តន៍​ផ្កាឈូក របស់​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល និង​អ្នកនយោបាយ​ប្រឆាំង​នាពេលនោះ ត្រូវ​បរាជ័យ ដោយសារ​រាជរដ្ឋាភិបាល ចាត់វិធានការ​តឹងរ៉ឹង​តាមផ្លូវ​ច្បាប់ ទប់ស្កាត់បាន​ទាន់ពេលវេលា​។​
​នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​កម្ពុជា​ក៏​ផ្ទុះឡើង​ម្តងទៀត នូវ​រូបភាព​បដិវត្តន៍​ពណ៌​នេះ តាមរយៈ​ការ​ស្លៀកពាក់​ខ្មៅ​វិញ​ម្តង ដោយ​ពួក​បាន​ធ្វើឡើង​ក្រោមរូបភាព​ជាការ ទាមទារ​ឱ្យ​ដោះលែង​មន្ត្រី​អង្គការសិទ្ធិមនុស្ស ប៉ុន្តែ​ធាតុពិត​នេះ​ជាការ​រៀបចំ​គម្រោង​រប​ស់​ពួកគេ ដើម្បី​យក​ការទាមទារ​នេះ​ធ្វើជា​ឈ្នាន់​ប៉ុណ្ណោះ​។​

​យោង​លើ​អត្ថបទ​មួយ ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៦ នៅលើ​គេហទំព័រ VOD គឺជា​ភ័ស្តុតាង​យ៉ាង​ជាក់ច្បាស់ នូវ​គម្រោង​ផែនការ​ដ៏​ទុ​ច្ច​រឹត នៃ​ក្រុម​ដែល​នៅ​ពី​ក្រោយខ្នង​ការផ្តួចផ្តើម​គំនិត​បំផុស ឱ្យ​កម្ពុជា​ផ្ទុះឡើង នូវ​បដិវត្តន៍​ពណ៌​ខ្មៅ​នៅពេលនេះ​។ អត្ថបទ ៦​ទំព័រ​កន្លះ ដែល​ត្រូវបាន​គេ​សង្ស័យថា មាន​ប្រភព​មកពី​អាមេរិក​នោះ បាន​សរសេរ​រៀបរាប់​យ៉ាង​លំអិត​អំពី​តិច​និ​ច ក្នុង​ការធ្វើ​បដិវត្តន៍​ខ្មៅ​នៅ​កម្ពុជា ដែល​បង្ហាញ​យ៉ាងច្បាស់​ក្រឡែត​ថា វា​មិនមែនជា​រឿង​ចៃដន្យ​ទេ ដែល​ក្រុម​សមាគម និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ប្រមូល​ផ្តុំគ្នា ស្លៀកពាក់​ខ្មៅ​ទាមទារ​ឱ្យ​ដោះលែង មន្ត្រី​អង្គការសិទ្ធិមនុស្ស​អាដ​ហុក​៤​រូប និង​អគ្គលេខាធិការរង គ​.​ជ​.​ប នោះ​។​

​ដូច្នេះ​វា​ច្បាស់​ណាស់​ថា ការទាមទារ​ឱ្យ​ដោះលែង​មន្ត្រី​អង្គការសិទ្ធិមនុស្ស គ្រាន់តែ​ជា​លេស​តែប៉ុណ្ណោះ ប៉ុន្តែ​ធាតុពិត​គោលបំណង​របស់គេ គឺ​ធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ហើយនឹង​ចាប់ផ្តើម​បំផ្លាញ​ប្រទេស​កម្ពុជា បន្ទាប់ពី​គម្រោង​បដិវត្តន៍​ពណ៌ របស់គេ​ទទួលបាន​ជោគជ័យ​នោះ​។ អ្វីដែល​សំខាន់​នៅពេលនេះ គឺ​ចំណាត់ការ​របស់​អាជ្ញាធ​រ ត្រូវតែ​តឹងរ៉ឹង និង​ធ្វើ​យុទ្ធនា​ការស្តារ​ស្ថានការណ៍​ឡើងវិញ ដើម្បី​បំបែក​ឬ​កំទេច​ចលនា​បដិវត្តន៍​ពណ៌​នេះ ឱ្យបាន​ទាន់ពេលវេលា​។ មួយវិញទៀត​ប្រជាពលរដ្ឋ​កម្ពុជា​ក៏ត្រូវ​បាន​ស្វែងយល់​នូវ គ្រោះថ្នាក់​ដែល​បណ្តាលមកពី​បដិវត្តន៍​ពណ៌​នេះ និង​ចៀសវាង​ការធ្លាក់​ចូលទៅក្នុង​អន្ទាក់ នៃ​បដិវត្តន៍​ពណ៌​នេះ ដោយ​មិនដឹង​ខ្លួន​។​
​គួរបញ្ជាក់​ឱ្យដឹងថា បដិវត្តន៍​ពណ៌​ត្រូវបាន​បង្កើតឡើង ដោយ​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​១៩៨៣ ដោយបាន​នាំឱ្យមាន​ការផ្លាស់ប្តូ​ររ​បប​នៅ​ប៉ែក​អឺរ៉ុប និង​ម​ជ្ឈឹ​ម​បូព៌ា ហើយ​កំពុង​ត្រូវបាន​គេ​បញ្ជ្រាប មកដល់​ទ្វីបអាស៊ី​ហើយ​។ មនុស្ស​មួយចំនួន​មិនទាន់​ដឹង​ពីអ្វី​ដែលជា បដិវត្តន៍​ពណ៌​នោះទេ ហើយ​អ្នក​ខ្លះទៀត បាន​ក្លាយជា​ឧបករណ៍​នៃ​បដិវត្តន៍​ពណ៌​នេះ ដោយ​មិនដឹង​ខ្លួន ព្រោះតែ​ពួកគេ​មិនបាន​ស្គា​ល់ពី​គ្រោះថ្នាក់ នៃ​បដិវត្តន៍​ពណ៌​។ បដិវត្តន៍​ពណ៌ គឺជា​រូបភាព​រដ្ឋប្រហារ​ថ្មី​ដើម្បី​ផ្លាស់ប្តូរ​របប ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ណាមួយ ដែល​គេ​យល់ឃើញថា មិន​ចំណុះ ឬ​មិន​ផ្តល់​ផលប្រយោជន៍​ចំពោះ​នយោបាយ​អាមេរិក យុទ្ធសាស្ត្រ​នេះ គេ​ប្រើប្រាស់​កម្លាំង​សង្គម​ស៊ីវិល​ដែល​ទទួល​មូលនិធិ​របស់គេ ដើម្បី​ធ្វើ​សកម្មភាព​។​
​សរុបមក តាមរយៈ​បដិវត្តន៍​ពណ៌​នេះ ប្រទេស​ដែល​ត្រូវបាន​គេ​ធ្វើ​បដិវត្តន៍​ពណ៌ អាច​នឹង​ធ្លាក់​ក្នុងស្ថានភាព​វឹកវរ រឺ​ឈានដល់​ដំណាក់កាល​សង្គ្រាម ដោយសារតែ​មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បាន​។ បដិវត្តន៍​ពណ៌ គឺជា​ចលនា​ដ៏​គ្រោះថ្នាក់​បំផុត សម្រាប់​ប្រទេស​នានា ដែល​មិនអាច​ទប់ស្កាត់​វា​បាន ព្រោះ​វា​អាច​នឹង​បំផ្លាញ​ប្រទេស​នោះបាន​ទាំងស្រុង ពី​សំណាក់​អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​វា​។ ដូច្នេះហើយ រាជរដ្ឋាភិបាល​ស្របច្បាប់​កម្ពុជា រួមទាំង​អាជ្ញាធរ គួរតែ​ចាត់វិធានការ​ឱ្យបាន​តឹងរ៉ឹង​បំផុត ដើម្បី​ទប់ទល់​នឹង​ចេតនា​អាក្រក់​នេះ និង​ធានា​ឱ្យបាន​នូវ​ការរក្សា​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​ចេតនា​បំផ្លាញ​កម្ពុជា ឱ្យ​ធ្លាក់ចូល​ទៅក្នុង​ស្ថានភាព​វឹកវរ និង​សង្គ្រាម​។​

​ដោយសារតែ​បដិវត្តន៍​ពណ៌ ដែល​កំពុង​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុម​ទុ​ច្ច​រឹត មានគំនិត​ខ្មៅ​កង្វក់​មកលើ​កម្ពុជា អាច​បង្ក​វិនាសកម្ម​សម្រាប់​កម្ពុជា ដែល​គេ​ជឿថា មាន​សហរដ្ឋអាមេរិក និង​ក្រុមប្រឆាំង​នៅ​ពីក្រោយ​នោះ រាជរដ្ឋាភិបាល​ដែល​កើតឡើង​ដោយ​ស្របច្បាប់ តាមរយៈ​ការបោះឆ្នោត ត្រូវតែ​បន្ត​មាន​វិធានការ និង​ចំណាត់ការ​អោយបាន​តឹងរឹង និង​ម៉ត់ចត់​បំផុត​ក្នុងការ ទប់ស្កាត់​និង​បំផ្លាញចោល​នូវ​រាល់​ទំរង់ នៃ​សកម្មភាព​បដិវត្តន៍​ពណ៍​ទាំងនោះ ឱ្យបាន​ជាដាច់ខាត ដើម្បី​កុំអោយ​មេរោគ​ដ៍​គ្រោះថ្នាក់​បំផុត​មួយ​នេះ ត្រូវបាន​យកមក​ចម្លង និង​បំផ្លាញ​សង្គមជាតិ និង​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ដែល​កំពុង​រស់នៅក្នុង​សុខសន្តិភាព និង​វឌ្ឍនភាព​៕

ចំនួនអ្នកទស្សនា

    19580907

  • ថ្ងៃនេះ1231
  • ម្សិលមិញ5241
  • សប្តាហ៍នេះ24081
  • ខែនេះ17201
  • ឆ្នាំនេះ353461
  • សរុប19580907