កញ្ញា ធី សុវណ្ណ​ថា និង លោក ស្រី ចំរើន ចាប់ផ្តើម​រៀបចំ​ធ្វើ​វេទិកា ស្តីពី «​តើ​លោក កឹម សុខា គួរ​លាលែង​ពី​តំណែង ឬទេ​?»

13-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ម៉ោង ២​និង​០០​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦​នេះ កញ្ញា ធី សុវណ្ណ​ថា និង​លោក ស្រី ចំរើន បានចាបផ្តើម រៀបចំ​ធ្វើ​វេទិកា​របស់ខ្លួន ដើម្បី​លាតត្រដាង​ថា «​តើ​លោក កឹម សុខា គួរ​លាលែង​ពី​តំណែង ឬទេ​?» បន្ទាប់ពី​រង​នូវ​រឿងអាស្រូវ​ស្នេហា​ជា​បន្តបន្ទាប់​។ វេទិកា​នេះ​រៀបចំឡើង​នៅ​សណ្ឋាគារ​សាន់វេ​។​

​សន្និសីទកាសែត​ខាងលើនេះ មានការ​ចូលរួម​ពី​តំណាង​គណបក្ស​ចំនួន​៣៖ គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​, គណបក្ស​ខ្មែរ​ដើម​ខ្មែរ និង​គណបក្ស​កម្ពុជា​សេរីភាព​។​

​សូម​ជំរាប​ថា លោក កឹម សុខា អនុប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ទទួលរង​នូវ​រឿងអាស្រូវ​ផ្លូវភេទ​ជាមួយ​កញ្ញា ស្រីមុំ ព្រមទាំង​កំពុង​ទទួលរង​នូវ​ពាក្យបណ្តឹង​ចំនួន​២ របស់​កញ្ញា ស្រីមុំ និង កញ្ញា ធី សុវណ្ណ​ថា (​ប្តឹង​ចោទប្រកាន់​ពីបទ​បរិហាកេរ្តិ៍​) ដោយ​អ្នក​ទាំងពីរ​ប្តឹង​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន ១.៣​លាន​ដុល្លារ​៕

ចំនួនអ្នកទស្សនា

    19581027

  • ថ្ងៃនេះ1351
  • ម្សិលមិញ5241
  • សប្តាហ៍នេះ24201
  • ខែនេះ17321
  • ឆ្នាំនេះ353581
  • សរុប19581027