រាជធានីភ្នំពេញ ៖ ក្នុងនាមជាយុវជនគាំទ្រគណបក្សសង្គ្រោះជាតិ កញ្ញា ធី សុវណ្ណថា អះអាងនៅក្នុងសេចក្តីថ្លែងការណ៍វេទិកាកិច្ចពិភាក្សាស្តីអំពី តើលោក កឹម សុខា គួរលាលែងតំណែងឬទេ កាលពីរសៀលថ្ងៃទី១៣ឧសភាថា កញ្ញានឹងបើកយុទ្ឋនាការប្រមូលស្នាមមេដៃឲ្យបាន១លាននាក់ ដើម្បីទាមទារឲ្យលោក កឹម សុខា លាលែងតំណែង និងស្នើឲ្យគណបក្សសង្គ្រោះជាតិដកតំណែងលោក កឹម សុខា ។
ទោះបីជាយ៉ាងណាក៏ដោយ នៅមិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេពីលោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជុំវិញសេចក្តីថ្លែងការណ៍ខាងលើ ៕