រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន បានឲ្យដឹងថា ក្រុមមន្ត្រីនិងសកម្មជនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបាននាំគ្នា លើកបដានិងរូបភាពដើម្បីទាមទារឲ្យមានការដោះលែងតំណាងរាស្ត្រ សកម្មជនបក្ស មន្ត្រីអង្គការសិទ្ឋិមនុស្សនិងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ។
យ៉ាងណាក៍ដោយសេចក្តីរាយការណ៍ក៍បានបញ្ជាក់ថា សកម្មភាពតវ៉ាទាមទារនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិនៅ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ខណៈពេលដែលមានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍បក្សក្រោម អធិបតីភាពលោក សម រង្ស៊ី (តាមរយៈវីដេអូខនហ្វើរិនពីបរទេស)និងលោក កឹម សុខាផងនោះ ពុំមានការរាំងពីអាជ្ញាធរ ឬ ក៍ផ្ទុះអំពើហិង្សានោះទេ ៕