​ក្បួន​ដង្ហែ​ញត្តិ របស់​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ផ្តើម​ចេញដំណើរ ខណៈដែល​សមត្ថកិច្ច​ដាក់​រនាំង​ការពារ

30-May-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ ក្បួន​ដង្ហែ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ហើយ នៅវេលា​ម៉ោង​២៖០០​រសៀល ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦​នេះ ដោយ​ចេញពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែ​ក្រោម ទៅកាន់​ព្រះបរមរាជវាំង ខណៈដែល​សមត្ថកិច្ច​បា​ន​របាំង​ការពារ​នៅក្បែរ ទីតាំង​វត្ត​ចាក់អង្រែលើ ដើម្បី​រារាំង​ដល់​ការ​ហែ​ញត្តិ​នេះ​។​

* នៅពេលនេះ សមត្ថកិច្ច​បានដាក់រ​បាំង​ដ៏​រឹងមាំ​មួយ នៅក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ ខាងមុខ​វត្ត​ចាក់អង្រែលើ​។​
* នៅ​ខណៈ​ពេលនេះ សមត្ថកិច្ច​និង​តំណាងរាស្ត្រ​កំពុងនិយាយ​ចរាចរ អំពី​ការ​ហែ​ញត្តិ​។​
* ស្ថានភាព​រវាង​ក្រុម​ហែ​ក្បួន និង​សមត្ថកិច្ច ហាក់​មាន​តានតឹង​ដោយ​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ឡាន​ចំនួន​៣៦​គ្រឿង​ឆ្លងកាត់ ដើម្បី​ហែ​ញ​តិ្ត ប៉ុន្តែ​ខាង​កម្លាំង​សមត្ថកិច្ច​មិន​អនុញ្ញាត​នោះទេ​៕

ចំនួនអ្នកទស្សនា

    19580587

  • ថ្ងៃនេះ911
  • ម្សិលមិញ5241
  • សប្តាហ៍នេះ23761
  • ខែនេះ16881
  • ឆ្នាំនេះ353141
  • សរុប19580587