មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ទម្លាយ​រឿង​៖ ប្រពន្ធ​និង​កូនស្រី​លោក កឹម សុខា បញ្ចេញ​ចរិត​ឈ្លើយ​គំរាម​លើ​អ្នកតំណាងរាស្ត្រ នៅ​ទីស្នាក់ការ​កណ្តាល

04-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ មន្ត្រី​តូចតាច​ដែល​ដឹង​រឿង​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ បាន​លួច​ទម្លាយ​រឿង​សម្ងាត់​ប្រាប់​ឲ្យ​ដឹងថា​៖ លោក យឹម សុវណ្ណ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ គណបក្ស​សង្គ្រោះ​ជាតិ បាន​ខឹងសម្បារ​យ៉ាងខ្លាំង បន្ទាប់ពី​ប្រពន្ធ​និង​កូនស្រី​របស់លោក កឹម សុខា បាន​បញ្ចេញ​នូវ​អាកប្បកិរិយា បង្គាប់បញ្ជា និង​គំរាមកំហែង​ទៅលើ​អ្នកតំណាងរាស្ត្រ​ជាច្រើនរូប​ទៀត ខណៈ​ប្រជុំ​ផ្ទៃក្នុង​គណៈកម្មាធិការ​នា​យក​របស់ គណបក្សប្រឆាំង​មួយ​នេះ កាលពី​សប្តាហ៍​មុន​នៅ​ទីស្នាក់ការ​កណ្តាល ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ដែល​ដឹង​រឿង​យ៉ាងច្បាស់​នោះបាន​ទម្លាយ​ទៀតថា​៖ កាលពី​ថ្ងៃទី​២៧ ខែឧសភា​កន្លងទៅ ក្នុងពេល​ប្រជុំ​អចិន្ត្រៃយ៍​បក្ស ប្រពន្ធ និង​កូនស្រី​របស់លោក កឹម សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា ដែលជា​មន្ត្រី​តូចតាច​ក្នុង​បក្ស​អាង​សិទ្ធិ​ប្តី និង​ឪពុក​ខ្លួន​ជា​ប្រធានស្តីទី​បាន​យក​អំណាច និង​ឥទ្ធិពល​នេះ ទៅ​ច្រ​ង៉េ​ង​ច្រ​ង៉ាង​ក្នុង ពេល​កំពុង​ប្រជុំ​ដោយ កឹម មនោ​វិទ្យា បាន​ឡើង​មាន​យោបល់​ដ៏​វែង និង​ឆ្កា​ដៃជើង ហើយ​ថែមទាំង​បាន​បង្ខំ​គណៈអចិន្ត្រៃយ៍ និង​ឲ្យ​អ្នកតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ចេញមុខ​ការពារ​ទោសកំហុស​លោក កឹម សុខា និង​គំរាមថា អ្នកតំណាងរាស្ត្រ​ទាំងអស់ ត្រូវតែ​ធ្វើយ៉ាងណា​ក៏ដោយ​រារាំង កុំ​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ឪពុក​នាង​ឲ្យ​សោះ និង​បញ្ជា​ទៅ​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀតថា ត្រូវតែ​ធ្វើ​យ៉ាងនេះ ធ្វើ​យ៉ាងនោះ ជាមួយ​ការបញ្ចេញ ប្ញ​ក​ពារ​ច្រ​ង៉េ​ង​ច្រ​ង៉ាង​។​
​ដោយ​ទ្រាំ​មិនបាន​នូវ​ទង្វើ​គ្មាន​សណ្តាប់ធ្នាប់ ខ្វះ​ការគោរព​ចំពោះ​ចាស់ទុំ ជាពិសេស​មិន​ឲ្យ​តម្លៃ​បន្តិច​សោះ​ទៅលើ សមាជិក​គណៈកម្មាធិកា​រ​នាយក​ដទៃទៀត ដែល​ពួកគេ​ជា​មន្ត្រី​មាន​ឥទ្ធិពល ក្នុង​អង្គប្រជុំ​នោះ​លោក យឹម សុវណ្ណ បាន​ឡើង​និយាយ​កាត់​ថា «​លោកជំទាវ និង​កូន​របស់​លោកជំទាវ (​កឹម មនោ​វិទ្យា មិនមែន​សមាជិក​គណៈ​អចិន្ត្រៃយ៍​ទេ សូមកុំ​និយាយថា​ត្រូវតែ​ធ្វើ​យ៉ាងនេះ យ៉ាងនោះ​អ៊ីចឹង​មិនត្រូវ​ទេ សូមកុំ​បង្គាប់បញ្ជា​ក្នុងនេះ​....»​។ នៅពេលនោះ​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប បាន​សំដែង​នូវ​ការពេញចិត្ត និង​គាំទ្រ​ទាំងស្រុង​ចំពោះ​យោបល់​របស់លោក យឹម សុវណ្ណ​។​
​ការបង្ខំ​ឲ្យ​មន្ត្រី​បក្ស​ចេញមក​ការពារ​លោក កឹម សុខា ជា​ប្តី ជា​ឳ​ពុក​របស់ខ្លួន គឺជា​ការផ្ទេរ​បញ្ហា​រប​ស់បុ​គ្គល កឹម សុខា មក​ឲ្យ​បក្ស​ទទួល​រែកពន់​។ ធ្វើបែបនេះ វា​ខុស​គោលការណ៍ ដែល​មិនគួរ​ប្រពន្ធ និង​កូនស្រី​របស់លោក កឹម សុខា មក​បង្ខំ​គេឯង​ដូច្នេះ​ឡើយ​។​
​ក្រោយពី​ការរំខាន​ក្នុង​អង្គប្រជុំ​គណៈអចិន្ត្រៃយ៍​មក​នោះ ព័ត៌មាន​ជាច្រើន​ស្តីពី​ទង្វើ​របស់​ប្រពន្ធ និង​កូនស្រី​លោក កឹម សុខា បាន​លេចឮ​ទៅដល់​មន្ត្រី គ្រប់​ជាន់ថ្នាក់ និង​ធ្លាយ​ទៅដល់​មន្ត្រី​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ នៅតាម​បណ្តា​ខេត្ត ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​អន់ចិត្ត​ជាខ្លាំង​។ អ៊ីចឹង​ហើយ ទើបបានជា​កម្លាំង​នៃ​ការប្រមូល​គ្នា​ឡើងមក​ហែរ​ញត្តិ​កាលពី​ថ្ងៃ​៣០ ខែឧសភា​កន្លងទៅ មាន​ចំនួន​តិចតួច គឺ​អ្នកចូលរួម​គ្នា​ប្រមាណ ជាង​១០០​នាក់​ប៉ុណ្ណោះ ហើយ​មន្ត្រីជាន់ខ្ពស់​ដែល​ដឹកនាំ​កិច្ចការងារ​នោះ គេ​សង្កេតឃើញ​សុទ្ធតែជា​អតីតមន្ត្រី​ស្និទ្ធ​ជាមួយ​លោក កឹម សុខា កាលពី​នៅ​គណបក្ស​សិទ្ធិមនុស្ស​តែប៉ុណ្ណោះ​។ ដោយឡែក​ក្រុមគាំទ្រ លោក សម រង្ស៊ី និង​ក្រុម​របស់លោក យឹម សុវណ្ណ និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត ពួកគេ​មិន​គាំទ្រ និង​មិន​ចូលរួម​ការ​ហែរ​ញត្តិ  មិន​ចូលរួម​ផ្តិត​ស្នាម​មេដៃ បន្លំ​ភ្នែក​គេ​អំពី​ចំនួន​អ្នក​ផ្តិតមេដៃ​ក្លែងក្លាយ ដើម្បី​បាន​ចំនួន​ច្រើន ឬ​ធ្វើ​ទៅតាម​អ្វីដែល​ជាការ​បង្គាប់បញ្ជា​របស់​ប្រពន្ធ និង​កូនស្រី​លោក កឹម សុខា ទេ​។​
​មន្ត្រី​ដែល​និយម​ទម្លាយ​រឿង​សំងាត់​របស់ គណបក្ស​សង្គ្រោះ​ជាតិ​រូបនោះ​អះអាងថា​៖ មនុស្ស​កូតា ប្រតិបត្តិ​ខាង​គណបក្ស សម រង្ស៊ី គឺ​មិន​ចូលរួម​ក្នុង សកម្មភាព​ប្រមូលផ្តុំ ឬក៏​ចំណាយ​ពេលវេលា របស់​ពួកគេ មក​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ គឺ​មនុស្ស​ចន្លោះ​ពី​៣០ ទៅ​៤០​នាក់​ដែលមាន​ជាប្រចាំ​ថ្ងៃ នៅមុខ​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ មានតែ​ពួក​ដែល​ធ្លាប់បាន ទទួលផល​ប្រយោជន៍ ពី​លោក កឹម សុខា តែប៉ុណ្ណោះ​។​
​ទង្វើ​របស់​ប្រពន្ធ និង​កូនស្រី​លោក កឹម សុខា បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​អ្នកគាំទ្រ​គណបក្ស​នេះ  ដោយ​ម្យ៉ាង​ពួកគេ​បានដឹងថា លោក កឹម សុខា មកដល់​ម៉ោង​នេះ​គ្មាន​ឥទ្ធិពល​អ្វី​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ទេ ដោយសារតែ​គាត់​ក្លាយជា​ជនជាប់ចោទ ក្នុង​បទល្មើស​ជាក់ស្តែង បន្ទាប់ពី​គាត់​បដិសេធ​មិន​ចូលខ្លួន តាម​ការកោះហៅ​របស់​តុលាការ គឺ​លោក កឹម សុខា ប្រឈម​នឹង​ផ្លូវច្បាប់​ធ្ងន់ធ្ងរ​។​
​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​បាន​យល់ថា ការ​ជល់​ជាមួយ​គណបក្សកាន់អំណាច និង​ភ្លាត់ស្នៀត​ជាប់​ក្នុង​នីតិវិធី​ផ្លូវច្បាប់​ដូច្នេះ គេ​អាច​ព្យាករណ៍​បាន​ថា លោក កឹម សុខា នឹង​បាត់បង់​ដំណែង​ជា​ប្រធានស្តីទី​បក្ស បាត់​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​នៅពេល​ខាងមុខ​ទៀត ។ ដូច្នេះ​ពួក​អ្នកគាំទ្រ បាន​ងាក​ចេញពី​លោក កឹម សុខា ហើយ​ពួកគេ​កំពុង​សម្លឹង​រកមើល​អ្ន​ក​ដឹកនាំ​ថ្មី ដែល​នឹងត្រូវ​ជំនួស​លោក កឹម សុខា​។ ពួកគេ​បាន​យល់​យ៉ាងច្បាស់​ថា បញ្ហា​របស់លោក កឹម សុខា គឺ​ស្តារ​លែង​បាន​ហើយ គឺ​បើ​កាន់តែ​រើ កាន់តែ​ជាប់ផុង​ខ្លាំង វា​ដូចជា​ខ្នោះ​ជាប់ដៃ​ដូច្នោះ​ដែរ​។​
​អ្នកវិភាគ​បាន​អះអាងថា ពេលនេះ​គេ​អាច​យល់បាន​ថា ការ​រង្គោះរង្គើរ​បែកបាក់ មិនមែនជា​រឿង​តូចតាច​នោះទេ ក្នុងខណៈ​បក្សប្រឆាំង​មួយ​នេះ គ្មាន​មេ​កើយ​ច្បាស់លាស់ ហើយ​ការបង្ហាញ​វត្តមាន បង្ក​ភាព​រញ៉េរញ៉ៃ​ក្នុង​គណៈអចិន្ត្រៃយ៍​កាលពី​ថ្ងៃមុន វា​ជា​ដុំ​ភ្លើង ដុតបំផ្លាញ​បន្ថែមទៀត​ទៅលើ លោក កឹម សុខា ដែល​កំពុង​បាត់បង់​អ្នកគាំទ្រ​យ៉ាង​គំហ៊ុក​។ បក្ស​សង្គ្រោះ​ជាតិ​កំពុង​បាត់​ម្ចាស់ការ មិនដឹង​ជា​អ្នកណា​ស្តាប់​អ្នកណា​ឡើយ គឺ​សព្វថ្ងៃ​កំពុង​បែក​ជា​បំណែកៗ​។​
​ដំណឹង​ថ្មី​មួយទៀត បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៦​ខាងមុខនេះ លោក កឹម សុខា ដែល​កំពុង​វ័ណ្ឌក​ជាមួយ​ផ្លូវច្បាប់ នឹងធ្វើ​ពិធីរាប់បាត្រ ចំពោះ​សង្ឃ​ចំនួន​១២៣​អង្គ ដើម្បី​ប្រោះព្រំ​លើករាសី ប៉ុន្តែ​បើ​គិត​តាម​ទស្សនៈ​ព្រះពុទ្ធសាសនា អំពើ​បាប​ដែល​បុគ្គល​ណា​បាន​សាង គឺ​បុគ្គល​នោះ​ជា​អ្នកទទួល ដូច្នេះ​ការប្រព្រឹត្ត​កាមគុណ​ជាប់​ដោយ​រឿងអាស្រូវ​ផ្លូវភេទ​របស់លោក កឹម សុខា គឺជា​អំពើ​បាប​មួយ​ដ៏​ធ្ងន់ធ្ងរ​ដែល​បំពាន​ទៅនឹង​ពុទ្ធឱវាទ អ៊ីចឹង បាបកម្ម​នេះ ព្រះ​ប្រោស​មិនបាន​ឡើយ​៕

ចំនួនអ្នកទស្សនា

    19589967

  • ថ្ងៃនេះ1411
  • ម្សិលមិញ4771
  • សប្តាហ៍នេះ6191
  • ខែនេះ26261
  • ឆ្នាំនេះ362521
  • សរុប19589967