ភ្នំពេញ៖ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) លោក ខឹម វាសនាបានអះអាងថាការធ្វើនយោបាយដូចគណបក្សសង្គ្រោះជាតិសព្វថ្ងៃនេះ គឺមិនអាចឈ្នះនោះទេ ហើយនឹងធ្វើឲ្យខ្មែរឈ្លោះគ្នារហូតទាល់តែងាប់ ព្រោះថាទាំងមេដឹកនាំរួមទាំងមន្ត្រីគណបក្សសង្គ្រោះជាតិ ជាមនុស្សធន់អន់ មិនចេះអ្វីទាំងអស់ ហើយចេះតែដើរភូតកុហកបោកប្រាស់គេតែប៉ុណ្ណោះហើយបើចង់អោយខ្មែរស្ងប់ទាល់តែចាប់សមរង្ស៊ី កឹមសុខាដាក់គុក ។
តាមរយៈ វីដេអូឃ្លីបមួយមានរយៈពេល៨នាទីកន្លះ នៅក្នុងទំព័រហ្វេសបុករបស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យដែលបានបង្ហោះកាលពីយប់ថ្ងៃទី២២ ខែមិថុនា នោះ លោកខឹម វាសនា បានលើកឡើងថា “ធ្វើនយោបាយទាល់តែងាប់ទៀតក៏សង្គ្រោះជាតិអត់ឈ្នះដែរ ហើយគណបក្សប្រជាជនកម្ពុជា អត់មានចាញ់នោះទេ ដោយសារតែគណបក្សសង្គ្រោះជាតិវាខូចពេក”ហើយបើចង់អោយខ្មែរស្ងប់ទាល់តែចាប់សមរង្ស៊ី កឹមសុខាដាក់គុក។
លោក ខឹម វាសនា ដែលតែងតែងបដិសេធថាលោកមិនមែនជាអាយ៉ងរបស់គណបក្សប្រជាជននោះ ក៏បានថ្លែងថាបញ្ហាស្នាមមេដៃប្រជាពលរដ្ឋដែលបក្សសង្គ្រោះជាតិយក ទៅថ្វាយព្រះមហាក្សត្រនោះកំពុងតែធ្វើឲ្យមានការជ្រួលច្របល់ហើយហើយប្រ ជាពលរដ្ឋ ដែលផ្តិតមេដៃបន្លំច្រើនឈ្មោះក៏កំពុងតែភ័យខ្លួន ព្រោះមិនដឹងជាប៉ុន្មាននាក់ទៀតទេដែលត្រូវចាប់ខ្លួនពាក់ព័ន្ធ ក្លែងបន្លំមេដៃនេះ ។
លោក ខឹម វាសនា បញ្ជាក់ថា នយោបាយគណបក្សសង្គ្រោះជាតិ ប្រាកដជាទៅមិនដល់គោលដៅនោះទេ ដូច្នេះសូមអ្នកគាំទ្រកុំដេកសង្ឃឹមឲ្យសោះ ព្រោះដំណើរនយោបាយគណបក្សសង្គ្រោះជាតិ ជាដំណើរបោកគេ និងធ្វើឲ្យជាតិរលំរលាយដោយចៀសមិនរួច ។
ដោយឡែក ទាក់ទងនឹងការអំពាវនាវរបស់គណបក្សសង្គ្រោះជាតិ ដែលសុំឲ្យគណបក្សនយោបាយ ជួយធ្វើញ្ញាត្តិតវ៉ាគាំទ្រដោះលែងមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រី គ.ជ.ប រួមទាំងសកម្មជន គណបក្សសង្គ្រោះជាតិនោះលោក ខឹម វាសនាបានប្រកាសថា កុំនាំលោកទៅចូលរួមថោក ជាមួយគណបក្សសង្គ្រោះជាតិ។ លោក បញ្ជាក់ថាបើធ្វើរឿងថ្លៃថ្នូរលោកនឹងគាំទ្រប៉ុន្តែបើធ្វើរឿង ថោកទាបដូចគណបក្សសង្គ្រោះជាតិ សព្វថ្ងៃនេះ កុំនាំលោកទៅឲ្យថោកជាមួយអី។
អតីតកូនចៅលោកសម រង្ស៊ីរូបនេះបានបន្ថែមថា “ទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខាសុទ្ធតែជាមនុស្សអន់ហើយលោកបានដឹងតាំងពីលោកនៅជាមួយពួកនេះ មកម្លេះ ! ហើយពួកនេះ ចេះតែអារឿងបោកប្រាស់ប៉ុណ្ណោះ”៕