CPP ខេត្តកំពង់ស្ពឺ ប្រារព្ធ​មិ​ទិ្ទ​ញ​អបអរ​សារ​ខួប​លើក​ទី​៦៥ ថ្ងៃ​បង្កើត គណបក្ស​ប្រជាជន​កម្ពុជា

28-June-2016 | ដោយ មែន កំសត់

 
​កំពង់ស្ពឺ​៖ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ បាន​ប្រារព្ធ​មិ​ទិ្ទ​ញ​អបអរ​សារ​ខួប​លើក​ទី​៦៥ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៦) ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​វត្តមាន​លោក វ៉ី សំណាង ប្រធាន​គណបក្ស​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​ជាច្រើន​នាក់​ផ្សេងទៀត​។​

​លោក វ៉ី សំណាង បាន​ថ្លែងថា «​យើង​សូម​សម្ដែង​នូវ​កតញូតាធម៌​ដ៏​ជ្រាលជ្រៅ  ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​និច្ច​ជា​កាល​តែងតែ​ប្រកាន់ខ្ជាប​ឥត​ប្រែប្រួល នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន ដែល​ផ្សារភ្ជាប់​ទៅនឹង​គោលការណ៍ ប្រជាធិបតេយ្យ ប្រជាជន​»​។​
​ក្នុងន័យនេះ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​កើត​ពី​ប្រជាជន រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ ធ្វើជា​ស្នូល​នៃ​ការបង្រួបបង្រួម​ជាតិ និង​បង្រួបបង្រួម​កម្លាំង​ប្រជាជន​គ្រប់​ស្រទាប់​ជាន់ថ្នាក់ ដោយ​គ្មាន​ការរើសអើង ជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ដ៏​ធំ​ទូលាយ ពុះពារ​ឆ្លងកាត់​គ្រប់​ឧបសគ្គ ហើយ​ហ៊ាន​ពលិកម្ម​ឥត​រួញរា ក្នុង​ការបម្រើ​ផលប្រយោជន៍​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម របស់​ជាតិ មាតុភូមិ និង​ប្រជាជន​៕

ចំនួនអ្នកទស្សនា

    19588657

  • ថ្ងៃនេះ101
  • ម្សិលមិញ4771
  • សប្តាហ៍នេះ4881
  • ខែនេះ24951
  • ឆ្នាំនេះ361211
  • សរុប19588657