ភ្នំពេញ៖លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានលើកឡើងក្នុង បទសម្ភាសន៍ជាមួយវិទ្យុក្នុងស្រុកមួយនាព្រឹកថ្ងៃទី១១ខែកក្កដា នេះថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាសម្លាប់លោកកែម ឡី ហាក់ដូចគ្មានអ្វី ចំណេញទេ គឺមានតែខាត។
លោកបានលើកទឡ្ហីករបញ្ជាក់ថា លោកកែម ឡី មិនអាចទៅទាញអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យមកគាំទ្រគណបក្ស ផ្សេងបានទេ ដូចនេះលោក កែម ឡី គ្មានអ្វីត្រូវឱ្យគណបក្សប្រជាជនសម្លាប់នោះទេ។
លោកបន្ដថា បើចំពោះគណបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ) ក៏មិនមានចិត្តសាហាវដល់ថ្នាក់សម្លាប់មនុស្សដើម្បីចំណេញ ប្រជាប្រិយភាពនោះទេ។ លោកថា បើតាមទំនងគឺគណបក្សធំៗទាំង២មិនគួរនឹងធ្វើបែបនេះទេ តែលោកថា បើគិតដល់គំនុំផ្ទាល់ខ្លួនវិញ ក៏លោកថា មិនទំនងដែរ។ -