លោក​សម រង្ស៊ី​នឹង​គ្មាន​ផ្លូវ​រួច​ទោស​​នោះទេ ព្រោះថា មានតែ​សម្ដេច​តេ​ជោ តែ​ម្នាក់​គត់​ដែល​អាច​ចុះហត្ថលេខា​លើកលែងទោស

31-August-2016 | ដោយ មែន កំសត់

 

ភ្នំពេញ​ ៖ មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បាន​លើកឡើងថា នៅក្នុង​រដ្ឋធម្មនុញ្ញ​ក៏ដូចជា​ច្បាប់​នានា​នៃ​ព្រះ​​រាជាណាចក្រ​កម្ពុជា មិនបាន​កំណត់ថា បេក្ខភាព​នាយករដ្ឋមន្ដ្រី មានតែ​លោក​សម រង្ស៊ី និង​សម្ដេច​តេ​ជោ​ហ៊ុន សែន នោះទេ​។​
​    ​
​ការលើកឡើង​របស់​ម​ន្ដ្រី​នាំពាក្យ​រូបនេះ ជាការ​ប្រតិកម្ម​តប​នឹង​សម្ដី​របស់លោក​សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​ដែល​បាន​ចោទ​មកលើ​​គណបក្សកាន់អំណាច​ថា តែងតែ​ព្យាយាម​រករឿង​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្ស​តែមួយ​ដែលមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ជាពិសេស​ទៀត​នោះ គឺ​គណបក្សកាន់អំណាច កំពុងតែ​ព្យាយាម​កម្ចាត់​លោក​សម រង្ស៊ី ចោល ព្រោះ​បេក្ខភាព​នាយករដ្ឋមន្ដ្រី​មានតែ​២​នាក់​គត់ គឺ​រូបលោក​(​សម រង្ស៊ី​) និង សម្ដេច​តេ​ជោ​ហ៊ុន សែន​។​
​    ​
​លោក​សុខ ឥសាន បានលើកឡើង​ក្នុង​បទសម្ភាសន៍​ជាមួយ​រស្មី​កម្ពុជា នា​រសៀល​ថ្ងៃទី​៣០ ខែសីហា ថា “...​មានច្បាប់​ពី​ណា​មកពីណា​អ្នក​​តម្រូវ​ថា ឲ្យ​មាន​គូ​សម រង្ស៊ី និង​ហ៊ុន សែន​ហ្នឹង​...​គាត់​និយាយ​នេះ​ដូចជា​លើកខ្លួន​ឯង​ពេក​...​ដូច​អត់​ពី​គា​ត់ទៅ​គេ​រស់​មិនបាន​មនុស្ស​​មួយ​ស្រុក​ខ្មែរ​”​។​
​    ​
​លោក​បាន​បន្ដថា រហូតមកទល់​បច្ចុប្បន្ន​នេះ គណបក្សនយោបាយ​នៅ​ប្រទេស​កម្ពុជា មាន​ជាង​៦០​ទៅហើយ​ហើយ​ក្នុងនោះ​បេក្ខភាព​នា​យក​រដ្ឋមន្ដ្រី​យ៉ាងហោចណាស់​ក៏មាន​ជាង​១០​នាក់​ដែរ​ដែល​នេះ​សរ​បញ្ជាក់​ពី​ការអនុវត្តន៍​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ខ​យ៉ាង​​ពេញលេញ​។​
​    ​
​លោក​សុខ ឥសាន បាន​បន្ថែម បើទោះបីជា​អត់​គណបក្ស​សង្គ្រោះ​ជាតិ អត់​រូបលោក​សម​ ​រង្ស៊ី​ក៏​គណបក្ស​ប្រជាជន​កម្ពុជា​នៅមាន​គូ​​ប្រកួត​ជាច្រើន​ទៀត​ដែរ​។​
​    ​
​ដោយឡែក រំលឹក​ពី​ការ​ជាប់ទោស​របស់លោក​សម រង្ស៊ី​, លោក​សុខ ឥសាន ក៏បាន​លើកឡើង ដែរ​ថា លោក​សម រង្ស៊ី​នឹង​គ្មាន​ផ្លូវ​រួច​ទោស​​នោះទេ ព្រោះថា មានតែ​សម្ដេច​តេ​ជោ តែ​ម្នាក់​គត់​ដែល​អាច​ចុះហត្ថលេខា​លើកលែងទោស​បាន​ហើយ​បើ​សម្ដេច​បានប្រកាស​ដាច់​​ណាត់​ហើយ​នោះ​នោះ គឺ​ច្បាស់​ណាស់​ថា គ្មាន​ជម្រើស​ទី​២​នោះឡើយ ពោលគឺ បើ​លោក​សម រង្ស៊ី ចង់​ចូល​ស្រុក​ខ្មែរ​វិញ​គឺ​ត្រូវ​ទទួលទោស​​តាមច្បាប់​៕ -

 

ចំនួនអ្នកទស្សនា

    19562417

  • ថ្ងៃនេះ1841
  • ម្សិលមិញ3741
  • សប្តាហ៍នេះ5591
  • ខែនេះ80031
  • ឆ្នាំនេះ334971
  • សរុប19562417