សម្ដេច​ហ៊ុន សែន​បាន​អនុញ្ញាតអោយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ចូលជួប​សំដែង​ការគួ​សមនិង​ពិភាក្សា​ការងារ

24-January-2017 | ដោយ ពល បញ្ញា


​ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៧​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ច​កម្ពុជា បានអនុញ្ញាត​អោយ លោក Saleumxay KOMMASITH រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ អញ្ជើញ​ចូលជួប​សំដែង​ការគួ​សម និង​ពិភាក្សា​ការងារ​។​លោក Saleumxay KOMMASITH បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ​ពី​នាយករដ្ឋមន្ត្រី​ឡាវ ថង​លូន ស៊ី​សូលី​ត ជួន​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ហើយ​ក្នុងនាម​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ ដែល​បាន​អញ្ជើញ​ទៅ​សម្ពោធ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល​-​ណង​ណុ​ខៀន កាលពីពេល​ថ្មីៗ​នេះ និង​បាន​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ​ដែល​បាន​ជួយ​គាំទ្រ​ដល់​ការរៀបចំ​កិច្ចប្រជុំ​អាស៊ាន​កន្លងមក​អោយទទួល​បាន​ជោគជ័យ​។

លោក Saleumxay KOMMASITH ក៏បាន​ជម្រាប​ជួន សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី អំពី​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា​នាពេលនេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រ​ទស​ទាំងពីរ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។ លោក​បាន​ជម្រាប​ជួន​សម្ដេច​តេ​ជោ​ដែរ​ថា នៅក្នុង​ជំ​នូ​បរ​វាង​លោក​ជាមួយ​ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា គឺ​ភាគី​ទាំង​ពីរបាន​យល់ស្រប​គ្នា ក្នុងការ​ជម្រុញ​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង​ដើម្បីអោយ​បានសម្រេច​ទៅតាម​អ្វី ដែល​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​រួចមកហើយ​។

លោក Saleumxay KOMMASITH បានធ្វើ​ការប្ដេជ្ញាចិត្តថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​អោយអស់​ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ធ្វើយ៉ាងណា​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ផង និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​ផង​។​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ការសាកសួរ​សុខទុក្ខរ​បស់​នាយករដ្ឋមន្ត្រី​ឡាវ និង​បាន​សម្ដែង​នូវ​ការរីករាយ​ចំពោះ​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឡាវ ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​។

សម្ដេច​បាន​មាន ប្រសាសន៍ថា សម្ដេច​មានការ​រីករាយ​យ៉ាងខ្លាំង ដោយបាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​អោយប្រើ​ប្រាស់​ច្រកទ្វារ​អន្តរជាតិ និង​អគារ​ត្រួតពិនិត្យ​ត្រពាំង​ក្រៀល​-​ណង​ណុ​ក​ខៀន និង​បាន​សម្ដែង​ការរីករាយ​ចំពោះ​ទំនាក់​ទំនងជា​ប្រពៃណី​រវាង​កម្ពុជា និង​ឡាវ ដែលមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។​

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បានផ្ដល់​អនុសាសន៍​ដល់​ប្រមុខ​ការទូត​ប្រទេស​ទាំងពីរ អោយ​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ជម្រុញ​រាល់​ការងារ​ទាំងឡាយ​ដែល​នៅ​សេសសល់​អោ​យស​ម្រេ​ច។

ចំនួនអ្នកទស្សនា

    19561927

  • ថ្ងៃនេះ1351
  • ម្សិលមិញ3741
  • សប្តាហ៍នេះ5101
  • ខែនេះ79541
  • ឆ្នាំនេះ334481
  • សរុប19561927