ខេត្តត្បងឃ្មុំ៖ នៅល្ងាចថ្ងៃទី០6ខែ កុម្ភះឆាំ២០១៧កម្មវិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខដំណែងនិងបំពាក់ឋានន្តរសក្តិមន្ត្រីនគបាលជាតិនៃវរសេនាតូចនគបាលការពារព្រំដែនលគោកលេខ៦១៥ក្រោមអធិប្បតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគបាលខេត្តត្បូងឃ្មុំ លោកវរសេនីយ៍ឯក ម៉ុន មាគា៍ ស្នងការងផែនធនធានមនុស្ស លោកវរសេនីយ៍ឯក សុិន សំណាង ស្នងការងវរព្រំដែន និងវត្តមាន លោកវរសេនីយ៍ទោ ទេព សុវណ្ណ មេបញ្ជារការវរសេនាតូចលេខ៦១៥និងមន្ត្រីជាច្រេីនរូបទៀត។
លោក វរសេនីយ៍ទោ ទេព សុវណ្ណ អានរបាយការណ៍ អំពីភូមិសាស្ត្រមានព្រំប្រទល់ជាប់ប្រទេសវៀតណាមចំនួន២ស្រុកគឺស្រុកពញាក្រែក និង ស្រុកមេមត់ វរព្រំដែន៦១៥ធ្វេីសកម្មភាពលាតសន្ធឹងតាមខ្សែបន្ទាត់ព្រំដែនប្រវែង ៥៣.៧៣៤ គីឡូមែត្រ មានប៉ុស្តិ៍ចំនួន៨ ប៉ុស្តិអន្លង់ជ្រៃ.បុស្តិតាអាំ.ប៉ុស្តិបុសចេក.ប៉ុស្តិត្រាចខោល.ប៉ុស្តិកូនជ្រូក.ប៉ុស្តិស្អំ.ប៉ុស្តិដូងនិងប៉ុស្តិសូទៃ។
លោកវរសេនីយ៍ទោ ធាម ពិសិទ្ឋ នាយការិយាល័យបុគ្គលិកអានសេក្តីប្រកាសរបស់ក្រសួងមហារផ្ទៃនិងសេចក្តីសម្រេចរបស់អគ្គស្នងការនគបាលជាតិត្រូវបានតែងតាំងលោកវរសេនីយ៍ត្រី អ៊ួច សេរីវុទ្ធ ជាមេបញ្ជារការងវរការពារព្រំដែនគោកលេខ៦១៥និងបំពាក់ថ្នាក់អនុសេនីយ៍ទោចំនួន២រូប។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានមានប្រសាសន៍ផ្តាំផ្ញេីនិងកោតសរសេីដល់វរការពារព្រំដែនទាំងអស់ដែលបានខិតខំបំពេញភារកិច្ចកន្លងមក .ត្រូវពង្រឹងវិន័យរបស់កងកម្លាំងនគបាលជាតិតាមវិន័យ០០៦.ត្រូវមានវេនប្រចាំការ រក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ពង្រឹងការដេីរល្បាតតាមបន្ទាត់ព្រំដែន បង្កេីនការប្រេីប្រាស់ត្រីវិស័យ ម៉ាសុីនGPS និងនិងផែនទីភូមិសាស្ត្រ ការរងារប្រឆាំងបទល្មេីសគ្រឿងញៀនឆ្លងដែន ទប់ស្កាតបទល្មេីសជួញដូរមនុស្សឆ្លងដែន ជនអន្តោរប្រវេសន៍ខុសច្បាប់ និង បទល្មេីសព្រហ្មទណ្ឌឆ្លងដែន។