លោក សុខ លូ បាន​ប្រាប់ និង​បញ្ជា​ទៅ​អភិបាលស្រុក​សន្ទុក ស្វែងរក​មេក្លោង​ដើម្បី​ចាប់ខ្លួន​

17-February-2017 | ដោយ ពល បញ្ញា


​កំពង់ធំ​)៖ អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ បាន​ប្រាប់ និង​បញ្ជា​ទៅ​អភិបាលស្រុក​សន្ទុក ស្វែងរក​មេក្លោង​ដើម្បី​ចាប់ខ្លួន ដែល​ជាប់​ពាក់ព័ន្ធ​ការគំរាមកំហែង និង​បំភ័យ​ដល់​ប្រជាពលរដ្ឋ តាម​មូលដ្ឋាន​ឲ្យ​លក់​ដីស្រែ​ទៅ​ក្រុមហ៊ុន​ចិន​។ លោក​អភិបាលខេត្ត​បាន​ថ្លែងថា ទង្វើ​បែបនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​។​


​មន្ត្រី​សាលាខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​ថា ការដាក់​បញ្ជា​បានធ្វើ​ឡើង​ឡើង ពេល​លោក​អភិបាលខេត្ត ដឹកនាំ​ក្រុមការងារ និង​មន្ទីរជំនាញ ចុះ​ពិនិត្យ​ជាក់ស្តែង ដោយ​ជួប​ជាមួយ​ប្រជាពលរដ្ឋ ដើម្បីរ​កនូវ​ចំណុច​អវិជ្ជមាន​ខ្លះៗ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ នៅ​ទីតាំង​ការដ្ឋាន​ធ្វើ​ផ្លូវ​ក្រុមហ៊ុន​ចិន (​បាវ​ហ្វេ​ង​) នៅ​តំបន់​នាគ​ជ្រុំ ឃុំ​កកោះ​ស្រុក​សន្ទុក ខេត្តកំពង់ធំ​កាលពី​ថ្ងៃ​ម្សិលម្ង៉ៃ​។


លោក សុខ លូ បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ថា សូម​ឲ្យ​បងប្អូន​ដែល​កំពុង​អាស្រ័យ​ផល​នៅ​ទីនោះ បន្តធ្វើ​ស្រែ​ទៀត​ចុះ កុំ​មានការ​ព្រួយបារម្ភ​ណ៍ អី​ចំណែក​ដី​អាស្រ័យ​ផល​របស់​បងប្អូន គ្មាន​អ្នកណា​ហាន​យក​ឡើយ បើសិនជា​បងប្អូន​មិន​លក់​។​
​ជាមួយគ្នានេះដែរ លោក ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ទ​ទួ​ច​ថា «​សូម​បងប្អូន​កុំ​លក់​ដី​ឲ្យ​ទៅ​ឈ្មួញ​ក្នុង​តម្លៃថោក ទោះបី​មាន​ក្រុម​ឈ្មួញ ប្រើ​សំដី​បំ​ផិត​បំភ័យ​ដោយ​រូបភាព​ណា​ក្តី​។ ករណីនេះ​អភិបាលស្រុក​សន្ទុក ត្រូវ​រក​មេក្លោង ដែល​ដើរ​គំរាមកំហែង ប្រជាពលរដ្ឋ និង​មេក្លោង​រៀបចំ​ដី​លក់​ឲ្យ​ក្រុមហ៊ុន​ចិន ធ្វើ​ឲ្យ​ឲ្យ​ប៉ះពាល់​ដល់​ដីស្រែ​ពួកគាត់ និង​ការដឹកជញ្ជូន​ផលដំណាំ​កសិកម្ម យកទៅ​កាន់​ទីផ្សារ ឬ​លំនៅដ្ឋាន​ពួកគាត់​»​។​


​នៅ​ថ្ងៃ​ដដែល​នោះ ភាគី​តំណាង​ក្រុមហ៊ុន​ចិន បន្ទាប់ពី​មានការ​ស្តីបន្ទោស​ពី​ថ្នាក់ដឹកនាំ​ខេត្ត ចំពោះ​បញ្ហា​បិទផ្លូវ​ទឹក​ទូក​កាណូត ក្នុងការ​ធ្វើចរាចរ ដឹក​ផល​នេសាទ​នៅ​រដូវវស្សា និង​ការដឹក​ផល​កសិកម្ម​រដូវប្រាំង​របស់​ពលរដ្ឋ បាន​សន្យា​នូវ​ចំពោះមុខ​អាជ្ញាធរខេត្ត និង​ប្រជាពលរដ្ឋ​ថា ក្រុមហ៊ុន​នឹង​អនុវត្តន៍ តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ ព្រមទាំង​សំណូមពរ​របស់​ប្រជាព​រដ្ឋ នៅពេល​ធ្វើ​ផ្លូវ​រួច​ទើប​អាច​ដឹក​សម្ភារ​ចូលធ្វើ​ស្ពាន​បាន និង​កែសម្រួល​ពង្រឹង​ផ្លូវ សារជាថ្មី​ម្តងទៀត ដែល​អាច​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកដំណើ​នៅ​ស្រុកភូមិ​តំបន់​នោះ​។​


​ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋ​បាន​សម្តែង​ការ​សាទរ​ចំពោះ​អភិបាលខេត្ត ដែល​បាន​យកចិត្តទុកដាក់ និង​គិតគូ​ដោះស្រាយ ពី​ផលប៉ះពាល់​ចុះ​ផ្ទាល់​ដល់​កន្លែង​ដែល​គាត់​មាន​បញ្ហា​។​
​យោងតាម​ព័ត៌មាន​ពី​កម្លាំងប្រដាប់អាវុធ នៅក្នុង​ស្រុក​សន្ទុក បាន​បង្ហើប​ឲ្យ​ដឹងថា មេក្លោង​ធំ ដែលជា​អ្នក​រៀប​ដី​រដ្ឋ​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​នេះ ឈ្មោះ អ៉ឹ​ម ឆន ជា​អភិបាលរង​ស្រុក​សន្ទុក និង​បក្ខពួក​មួយចំនួនទៀត ដែល​តែងតែ​លួច​ធ្វើ​សកម្មភាព រៀបចំ​ឯកសារ​យក​ដី​រដ្ឋ​លក់​ឲ្យ​ឈ្មួញ​៕

ចំនួនអ្នកទស្សនា

    19562667

  • ថ្ងៃនេះ2091
  • ម្សិលមិញ3741
  • សប្តាហ៍នេះ5841
  • ខែនេះ80281
  • ឆ្នាំនេះ335221
  • សរុប19562667