(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសដ៏មហោឡារិកដែល ឯកឧត្ដម ឧត្ដមសេនីយ៍ឯក មួន សារ៉ន អគ្គស្នងការរងនគរបាលជាតិ ក្នុងឱកាសដែលឯកឧត្ដម ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្ដិជា នាយឧត្ដមសេនីយ៍, លោក មួន វាសនា និងក្រុមការងារ ក្រុមហ៊ុនផែស្ងួត Teeco Dry Port ទាំងអស់ សូមអបអរសាទរ និងជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ មួន សារ៉ន ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីរួមចំណែកក្នុងការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងអភិវឌ្ឍន៍ប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូម ឯកឧត្ដម នាយឧត្ដមសេនីយ៍ មួន សារ៉ន ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕