ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មួន សារ៉ន អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បាន អញ្ជើញ អមដំណើរ និង ការពារ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញសួរសុខទុ្ខជាមួយបងប្អូនកម្មករនិយោជិតព្រមទាំងពិនិត្យការដោយផ្ទាល់នូវការបំពេញការងាររបស់កម្មករ កម្មការិនីនៅក្នុងរោងចក្រ «ជីន សុវណ្ណ» ស្ថិតនៅខណ្ឌសែនសុខ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែមិកសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។
រោងចក្រ ជីន សុវណ្ណនេះ ជាការវិនិយោគដោយជជនជាតិចិនតៃវ៉ាន់ ដំណើរការក្នុងឆ្នាំ២០១៥ មានកម្មករនិយោជិតសរុបចំនួន១៣០១នាក់ (ស្ត្រី១១០២នាក់ ស្ត្រីមានផ្ទៃពោះ១៧នាក់) ធ្វើការផលិតសម្លៀកបំពាក់នាំចេញទៅ អឺរ៉ុប កាណាដា និងអាមេរិក៕ ដោយ គោកធ្លក