ភ្នំពេញ៖ លោក ប៊ិន ស៊ីនាថ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខណ្ឌពោធិ៍សែនជ័យ និង ជាប្រធានក្រុមការងារចុះជួយសង្កាត់សំរោងក្រោម និង ឯកឧត្តម ក្រូច ផាន ប្រធាន ក្រុមប្រឹក្សា ខណ្ឌពោធិ៍សែនជ័យ បានចូលរួមសំណេះសំណាលជាមួយប្រធាននិងអនុប្រធានសាខាបក្សមកពី បណ្តាភូមិក្នុង សង្កាត់សំរោង ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៧នេះ ។
ឯកឧត្តម ក៏បានថ្លែងកោតសរសើរដល់ ប្រធាន និង អនុប្រធាន ព្រមទាំងសមាជិក សាខាបក្សនៅតាមបណ្តាភូមិ ដែលខិតខំប្រឹងប្រែង រហូតសម្រេចបានការចុះបញ្ជី ធ្វើសៀវភៅគ្រួសារ បក្សព្រមទាំងជម្រុញ លើកទឹកចិត្ត បន្តការខិតខំបន្ថែមទៀត ក្នុងបញ្ចូលសមាជិកថ្មី ។
ឯកឧត្តម ម៉ប់ សារិន ព្រមទាំងក្រុមការងារក៏នាំមកនូវថវិការមួយចំនួនសំរាប់ឧបត្ថម្ភជាការលើកទឹកចិត្តផងដែរ ។ថវិកាចំនួន ៧៤១ ដុល្លាអាមេរិក ដល់ការចាក់សាបសាលា រៀន និងបានផ្តលថវិកាចំនួន ៥០,០០០ រៀលដល់សមាជិក សមាជិកាបក្ស និង២០ ម៉ឺនរៀលដល់ប្រញ្ជាការពារសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ រូបភាព គោគធ្លក