(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ ត្រូវរៀនសូត្រ ឱ្យដឹងអំពីរចនាសម្ព័ន្ធរបស់អង្គការ សហប្រជាជាតិសិន កុំចេះតែលួងខ្លួនឯងជាប្រចាំ ហើយធ្វើអ្វីៗដើម្បីបម្រើបរទេស ការដែលពួកទៅពឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអន្តរជាតិឱ្យអន្តរាគមន៍មកលើកម្ពុជានោះ នឹងមិនមានសង្ឃឹមឡើយ។ នៅក្នុងក្រុមប្រឹក្សាសន្តិសុខមានសមាជិកអចិន្ត្រៃយ៍ចំនួន៥ប្រទេស ដែលរួមមានចិន រុស្ស៊ី បារាំង អាមេរិក និងអង់គ្លេស បើក្នុងចំណោម៥នោះ មានតែមួយវេតូ គឺចប់ សូមផ្តាំទៅអ្នកនៅក្នុងស្រុក ដែលចាញ់បោកអ្នកពីខាងក្រៅមក សូមកុំសង្ឃឹម ។
ការលើកឡើងបែបនេះរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញ សំណេះសំណាល និងប្រគល់ប្រាក់រង្វាន់ដល់ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីឈ្នះមេដាយនានាពេលកន្លងមកមានចំនួន២១១នាក់ នៅវិមានសន្តិភាពកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ។អត្ថបទ លាង ម៉េងឡា