ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នៅឃុំ រំចេក ស្រុកព្រះស្តេច ខេត្តព្រៃងបានធ្វើពិធីខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០១៨ ដែលមានការចូលរួមពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និង ប្រជាពលរដ្ឋជាង ៧៥០ នាក់ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អង មង្គល អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។
នាឪកាសនោះឯកឧត្តម បានថ្លែងថា៖ ទោះបីរយៈពេលជាង៣៩ឆ្នាំ បានកន្លងផុតទៅហើយក្តី ប្រជាពលរដ្ឋកម្ពុជានៅតែចងចាំមិនអាចបំភ្លេចបានឡើយ នូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយរបស់ប្រជាជាតិ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ក៏ដូចប្រវត្តិសាស្ត្រមនុស្សជាតិ។
ឯកឧត្តម អង មង្គលក៏បានបន្ថែមទៀតផងដែរថា៖ថ្ងៃជ័យជម្នះ ៧មករា ជាថ្ងៃកំណើតទី២ និងបានប្រែក្លាយប្រទេសពីចំណុចសូន្យ ឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលមានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ៕ រូបភាព និង អត្ថបទ ដោយ គោកធ្លក