ភ្នំពេញ៖ ឯកឧត្តម លី ឆេង ប្រធានក្រុមការងារសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រមទាំងក្រុមការងារ បានជួបសំណេះសំណាលជាមួយ សមាជិកសមាជិការក្រុមបក្សភូមិ ភូមិព្រែកជ្រៃទាំង២៥ក្រុម ដែលមាន ២៥២នាក់ នៅទីស្នាក់ការបក្សសង្កាត់ស្ពានថ្ម នារព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ ។
កម្មវិធីសំណេះសំណាលជាមួយ សមាជិកសមាជិការបក្សប្រកបដោយភាពកក់ក្តៅ ព្រមទាំងមានរៀបចំពិនិត្យសុខភាពជូនសពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ក្រសួងសុខាភិបាលផងដែរ ។