(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានថ្លែងថា៖ សូមប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត ជ្រើរើសគណបក្ស ណាដែលខ្លួនពេញចិត្ត អោយបានគ្រប់ៗគ្នា ដូចដែលបានចែងក្នុង រដ្ឋធម្មនុញ្ញ ដើម្បីបន្តការអភិវឌ្ឍ ប្រទេសជាតិយើង ។
ការថ្លែងបែបនេះ នៅពេលដែល សម្តេច បានអញ្ជើញជាអធិបតីភាពសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផល ក្នុងវត្តចំការខ្សាច់ ស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលមានតម្លៃជាង៦០ម៉ឺនដុល្លារ ដើម្បីបំរើក្នុងវិស័យព្រះពុទ្ធសាសនាកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បាន បញ្ជាក់បន្ថែមទៀតថា៖ សមិទ្ធផលទាំងអស់នេះ គឺបានកើតចេញពីមនុញ្ញផល នៃការអភិវឌ្ឍជាតិមាតុភូមិ ដើម្បីទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនា និងផ្តើមចេញពីកម្លាំងមហាសាមគ្គី របស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដី ព្រះសង្ឃ លោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្ត បងប្អូនប្រជាពលរដ្ឋ ព្រមទាំងសប្បុរជនទាំងក្នុង និងក្រៅប្រទេស ផងដែរ។ ដោយ លាង ម៉េងឡា