ស្រុកកោះសូទិន៖ ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក កោះសូទិន និងសហការីបានអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយភ្នាក់ងារសង្កេតការណ៍បោះឆ្នោតគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកកោះសូទិន ក្រោម នៅវេលាម៉ោង ៨និង១៥ នាទីព្រឹក ថ្ងៃច័ន្ ទ៥រោចខែបឋមាសាឍឆ្នាំចសំរឹទ្ធស័កពស ២៥៦២ត្រូវនឹងថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៨ ។
ក្រោយពីស្ដាប់របាយការណ៍ស្វាគមន៍របស់ លោក ផេនសុផល អភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកស្តីពីការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈចំនួនស្ថិតិនិងសមាសភាពដែលជាភ្នាក់ងារសង្កេតការណ៍នៅក្នុងការិយាល័យបោះឆ្នោត ។
នាឱកាសនោះ ឯកឧត្តម គណៈអធិបតី ខៀវកាញារីទ្ធបានមតិសំណេះសំណាលទៅកាន់សមាជិកសមាជិកានិងសម្តែងនូវការកោតសរសេើរ ដល់បងប្អូនដែលជាភ្នាក់ងារសង្កេតការណ៍និងបានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមប្រធានក្រុមការងារក៏បានបញ្ជាក់បន្ថែមដល់ភ្នាក់ងារសង្កេតការណ៍ដែលមានតួនាទីត្រូវខិតខំបន្តសកម្មភាពនិងចូលរួមតាមដានលេីការងារនេះអោយបានគ្រប់ជ្រុងជ្រោយដេីម្បីអោយការងារបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យសេរីពហុបក្ស យុត្តិធម៌ត្រឹមត្រូវឯករាជ្យ និងទទួលយកបានគាប់ប្រសើរ។