ភ្នំពេញ៖ លោក ប៊ិនស៊ីនាថ ប្រធាន ក្រុមការងារ ចុះជួយសង្កាត់ សំរោងក្រោម បានចូលរួមចុះសំណេះសំណាល សួរសុខទុក្ខ និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាជនក្នុងភូមិចំការស្បែង ដើម្បីចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិថ្ងៃ ២៩ ខែ កក្តដា ឆ្នាំ២០១៨ នាពេលខាងមុខនេះ នៅទីស្នាក់ការបក្សសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ថ្ងៃអង្គារ ៥កើត ខែទុតិយាសាធ ឆ្នាំ ច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី១៧ ខែ កក្តដា ឆ្នាំ ២០១៨។
ដែលមានការអញ្ជើញ ចូលរួមពី សមាជិក សមាជិការបក្សប្រជាជនកម្ពុជាសង្កាត់ ឯកឧត្តម ឃុន ហាំង ឯកឧត្តមក្រូច ផាន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមគណ:កម្មការបក្សប្រជាជនរាជធានីភ្នំពេញ ចុះជួយខណ្ឌពោធិ៍សែនជ័យ៕