សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានធ្វើការអំពាវនាវនៅថ្ងៃនេះ ដល់ប្រជាពលរដ្ឋ និង អាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាកុំរើសអើង ឬ លាបព័ណ៌ បណ្តុះបង្អាប់គ្នា រវាងអ្នកបានបោះឆ្នោត និង អ្នកមិនបានបោះឆ្នោត ។
សរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បាន បញ្ចាក់ថា៖ ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ កន្លងទៅ នេះបានបង្ហាញដល់ពិភពលោកឲ្យឃើញពីការចូលរួមរបស់ប្រជារាស្ត្រខ្មែរច្រើនកុះករ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និង គណបក្ស នយោបាយទាំងអស់ ដែលមានភាពចាស់ទុំខាងនយោបាយ បានធ្វើឲ្យដំណើរការបោះឆ្នោត ប្រកបដោយសុវត្ថិភាព សេរី ត្រឹមត្រូវ និង យុត្តិធម៌ ។