ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជា វិញហើយ បន្ទាប់ពីបំពេញបេសកកម្មទទួលបានជោគជ័យយ៉ាងធំធេងលើឆាកអន្តរជាតិ អស់រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ ថ្ងៃទី២៥ ខែតុលានេះ។
បេសកកម្មក្រៅប្រទេសនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។ ក្រោយបញ្ចប់កិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ឆ្ពោះទៅដល់ទីក្រុងអីស្តានប៊ុល ប្រទេសតួកគី ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។