ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេតសាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា ក្នុងរយៈពេលកន្លងមកនេះផងដែរ «ស្នាដៃលេចធ្លោ ប្រកបដោយមោទនភាព នោះគឺការទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលានូវក្រុមប្រដាប់អាវុធខុសច្បាប់ដែលប៉ុន ប៉ងធ្វើសកម្មភាពផ្តួល រំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយធ្វើការចាប់ខ្លួនជនសង្ស័យ ១៣នាក់ និងរឹបអូសអាវុធ ចំនួន ៣០ដើម។»
ថ្លែងបែបនេះនៅពេល ឯកឧត្តមនាយឧត្តមសេនីយ៍ អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ សន្និបាតបូកសារុបសភាពការណ៍និងលទ្ធផលប្រតិបត្តិរបស់កងកម្លាំងនគរបាលជាតិឆ្នាំ២០១៨និងផ្សព្វ ផ្សាយទិសរបស់ក្រសួងមហាផ្ទៃ បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី ២១កុម្ភៈនេះ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃកន្លងទៅនេះ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានវាយតម្លៃផងដែរថា «សភាពការណ៍រួមនាឆ្នាំ២០១៨ កន្លងទៅអាចវាយតម្លៃបានថាមានលក្ខណៈល្អប្រសើរដែលជាមូលដ្ឋានយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ៕ដោយលាងម៉េងឡា