ភ្នំពេញ៖ ឯកឧត្តម ប៊ិន ស៊ីនាថ ជំនួយការ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងជាប្រធានគណៈពង្រឹង សងា្កត់សំរោងក្រោម ព្រមទាំងក្រុមការងារ នាព្រឹកថ្ងៃ ៥រោច ខែពិសាខ ឆ្នាំកុរ សំរឹទ្ធិស័ក ព . ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ខែឧសភា ឆ្នាំ២០១៩ បាន ចូលរួម សំណេះសំណាល ជាមួយ តំណាងក្រុមការងារ សមាជិកបក្ស ចំនួន៦៤នាក់ ក្នុងសងា្កត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ស្ថិតក្រោម អធិបតីភាព ឯកឧត្តម ក្រូច ផាន ប្រធានក្រុមប្រឹក្សា ខណ្ឌពោធិសែនជ័យ និង ឯកឧត្តម ឃុន ហាំង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ៕ដោយ លាង ម៉េងឡា