ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ៍ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបអាជ្ញាធរ និងប្រជាពលរដ្ឋ នៅសាលាសង្កាត់ព្រែកឯង នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សម្តេច បានជំរាបសួរសុខទុក្ខ អំពីស្ថានភាពមុខរបរ ការងារ និង ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនជាពិសេសបញ្ហាផ្តល់សេវាសាធារណៈជូនប្រជាជននិងបញ្ហារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋាន ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានក្រើនរំលឹកបន្តយកចិត្តទុក្ខដាក់ ក្នុងការបំរើសេវាសាធារណៈ ជូនប្រជាជនយើងប្រកបដោយតម្លាភាព ហើយឆាប់រហ័ស ខិតខំអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដោយផ្តោតជាចំបងលើ បញ្ហារក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានរឹងមាំ កាត់បន្ថយបទល្មើស ភាពអសកម្មឲ្យនៅតិចបំផុត និងខិតខំដោះស្រាយទុក្ខលំបាកប្រជាជនឲ្យបានច្រើន ចំពោះបញ្ហាសុខភាពផ្ទាល់ខ្លួនម្នាក់ៗ ត្រូវប្រយ័ត្នប្រយែង ថែទាំឲ្យបានល្អ រឹងមាំផងដែរ ៕ ដោយ ទឹម មាន