ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ១៩ មិថុនា ២០១៩ លោក នួន ប៊ុនថុល នាយកទីចាត់ការអន្តរវិសយ័សាលាខេត្តព្រះសីហនុត្រូវបានតែងតាំងជាអភិបាលក្រុងកោះរ៉ុង ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក្នុងពិធីប្រកាសដាក់អោយដំណើរការរដ្ឋបាលក្រុងកោះរ៉ុង ជាមួយការប្រកាសតែងតាំងអភិបាល អភិបាលរងក្រុងកោះរ៉ុង និងប្រកាសទទួលស្គាល់ក្រុមប្រឹក្សា និងលោក អួង និត អតីតចៅសង្កាត់កោះរ៉ុងជាប្រធានក្រុមប្រឹក្សាក្រុងកោះរ៉ុងផងដែរ ។
កោះរ៉ុងត្រូវបានបង្កើតជារដ្ឋបាលក្រុងកោះរ៉ុងវិញ ចំណុះខេត្តព្រះសីហនុ ដែលពីមុនកោះរ៉ុងស្ថិតនៅជាមូលដ្ឋានរដ្ឋបាលថ្នាក់សង្កាត់ចំណុះរដ្ឋបាលក្រុងព្រះសីហនុ អោយស្របតាមស្ថានភាពភូមិសាស្ត្រនិងការវិវត្តន៍រីកចម្រើននាពេលបច្ចុប្បន្នតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៕
សូមបញ្ជាក់ថាផងដែរថា ក្រុងកោះរ៉ុងមានសង្កាត់ចំនួន២គឺ សង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ៕ដោយ លាង ម៉េងឡា