ឯកឧត្តម​ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​១១​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​

09-September-2020 | ដោយ ពល បញ្ញា

​កណ្តាល​៖ ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែន នា​ព្រឹក​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​គម្រប់​ខួប ៣០​ឆ្នាំ នៃ​ថ្ងៃ​ប្រកាស​បង្កើត​កងវរសេនាតូច​លេខ ២៤៦ (២៤ មិថុនា ១៩៩០ -២៤ មិថុនា ២០២​នប​០) និង​ខួប​អនុស្សាវរីយ៍​គម្រប់​១១​ឆ្នាំ ថ្ងៃ​ប្រកាស​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស (០៤ កញ្ញា ២០០៩ -០៤ កញ្ញា ២០២០)​។​

​ក្នុង​ពិធី​នោះដែរ ក៏បាន​ការអញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង​ឯកឧត្តម លោកជំទាវ រួម​នឹង​បណ្តា​អង្គទូត សេនានុព័ន្ធ អនុព័ន្ធយោធា នៃ​ប្រទេស​ជា​មិត្ត ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​ក្រសួង​ការពា​ជាតិ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ចូលរួម​យ៉ាង​សន្ធឹកសន្ធាប់ ដោយមាន​ការតាំង​បង្ហាញ​យោធបរិក្ខា​ផ្សេងៗ​ផងដែរ​។​

​បញ្ជាការដ្ឋាន​អង្គរក្ស ត្រូវបាន​បង្កើតឡើង​ដាក់​ឲ្យ​ចំណុះ​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ដឹកនាំ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៉ី​ង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​។ បញ្ជាការដ្ឋាន​អង្គរក្ស ស្ថិតក្រោម​ការដឹកនាំ បញ្ជា​ផ្ទាល់ របស់​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន ជា​អ្នកធានា ផ្គត់ផ្គង់​ភស្តុភារ ហិរញ្ញវត្ថុ គ្រឿង​បំពាក់កម្លាំង និង​ហ្វឹកហ្វឺន​ ៕ ខ្លុយខ្មែរ

ចំនួនអ្នកទស្សនា

    19567007

  • ថ្ងៃនេះ371
  • ម្សិលមិញ2921
  • សប្តាហ៍នេះ10181
  • ខែនេះ3301
  • ឆ្នាំនេះ339561
  • សរុប19567007