ព្យុះកំពុងវាយប្រហារក្រុងព្រះសីហនុ, ទូកុងតឺន័រជាង៦០ទូ ប៉ើងដូចសំរាម

15-September-2015 | ដោយ dara

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ នៅក្នុងខេត្តព្រះសីហនុ បានទទួលរងនូវភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំនឹងកូនព្យុះ ក្នុងនោះបើតាមការបញ្ជាក់ របស់មន្ត្រីកំពង់ផែក្រុងព្រះសីហនុ មានទូកុងតឺន័រក្នុងកំពង់ផែនេះ យ៉ាងហោចជាង៦០ទូ បានប៉ើងគលើគ្នា ដែលឃើញហើយគួររន្ធត់បំផុត។ លើសពីនេះភ្លៀងលាយ ព្យុះនេះបានធ្វើឲ្យខូចខាត នូវការិយាល័យកំពង់ផែ អស់មួយចំនួនផងដែរ។

យ៉ាងណាក៏ដោយបើតាម សេចក្តីរាយការណ៍រហូតមកដល់ម៉ោង ១២៖០០នាទីរសៀលនេះ ភ្លៀងលាយព្យុះកំពុងតែបន្តវាយប្រហារ ក្រុងព្រះសីហនុនៅឡើយ ហើយមិនទាន់មានការបញ្ជាក់ថា ភ្លៀងលាយព្យុះនេះ បានធ្វើខូចខាតទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋប៉ុន្មាននោះទេ។

សូមបញ្ជាក់ថា  ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយ ដោយប្រកាសឲ្យបងប្អូនប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរទេសចរតាមសមុទ្រ សូមផ្អាកសកម្មភាព ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះ ដោយសារតែខេត្តមួយចំនួន រួមមានរាជធានីភ្នំពេញ កំពង់ស្ពឺ កណ្តាល តាកែវ កំពត ព្រះសីហនុ កំពង់ធំ និងសៀមរាបត្រូវរងនូវ ឥទ្ធិពលនៃព្យុះមួយមកពីប្រទេសវៀតណាម ដែលនាំឲ្យកម្ពុជា មានពពកច្រើនដេរដាស មានភ្លៀងបន្តធ្លាក់ច្រើន នៅក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេសចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥៕

ចំនួនអ្នកទស្សនា

    19529097

  • ថ្ងៃនេះ2071
  • ម្សិលមិញ2831
  • សប្តាហ៍នេះ11931
  • ខែនេះ46711
  • ឆ្នាំនេះ301651
  • សរុប19529097