កណ្ដាល៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមរាំង នៃអធិការដ្ឋាននគរបាលស្រុកលើកដែក សហការជាមួយកម្លាំងជំនាញជលផលខេត្ត-ស្រុក កងរាជអាវុធហត្ថស្រុក និងក្រុមប្រឹក្សាឃុំ បានចុះធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយប្រើប្រាស់ទូក០៤គ្រឿង នៅក្នុងភូមិសាស្ត្រ ចំណុចបឹងព្រែកតាសក ភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីវេលាម៉ោង០៨:០០នាទី ថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១៥ ។
ក្នុងនោះ ការបង្ក្រាបនោះសមត្ថកិច្ចបាន ធ្វើការចាប់យកវត្ថុតាងមួយចំនួនដូចជា លូស្បៃមុង ៤២មាត់, របាំងស្បៃមុង ២.១០០ម៉ែត្រ, បង្គោល១.៨០០ដើម និងចាក់ប្រលែងកូនត្រីចម្រុះ ទៅក្នុងបឹងធម្មជាតិចំនួន២០០គីឡូក្រាម ។ ដោយឡែក សម្ភារដែលដកហូតបានទាំងអស់ ត្រូវកម្លាំងចម្រុះដុតបំផ្លាញចោលនៅនឹងកន្លែងតែម្ដង ៕