រាជធានីភ្នំពេញៈ នៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៩លើក យប់៦លើក, បណ្តាលអោយមនុស្សស្លាប់៧នាក់(ប្រុស) អ្នករបួសធ្ងន់៨នាក់(ស្រីម្នាក់) និងរបួសស្រាល៣នាក់(ប្រុស)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន៩គ្រឿង, រថយន្តធុនតូច៣គ្រឿង,រថយន្តធុនធំ១គ្រឿង,កង់១គ្រឿង,និងថ្មើរជើង២នាក់។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន២លើក,ប្រជែងគ្រោះថ្នាក់២លើក,ស្រវឹង១លើក,មិនប្រកាន់ស្តាំ១លើក,កត្តាផ្លូវ១លើក និងមិនគោរពសិទ្ធ២លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន១១នាក់(យប់៦នាក់) ។
រថយន្តពិន័យសរុបចំនួន១,២៥២គ្រឿង (រថយន្តធំ៤១៧គ្រឿង) ស្មើនិង១,២៥២ករណីល្មើសក្រដាសស្នាមមាន៧៦៥ គ្រឿង ស្មើនឹង៧៦៥ករណី, ចំពោះករណីល្មើសបច្ចេកទេស៤៨៧ គ្រឿងស្មើនឹង៤៨៧ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ២,០៣៩គ្រឿង ៕