បង្ក្រាប​អ្នកប្រើប្រាស់​គ្រឿងញៀន ៦​នាក់ ក្នុងនោះ​មាន លោកសង្ឃ​២​អង្គ ផងដែរ​

28-September-2015 | ដោយ dara

​កំពត​៖ ជនសង្ស័យ​អ្នកប្រើប្រាស់ គ្រឿងញៀន​០៦​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង របស់​នគរបាល ប៉ុស្តិ៍​មូលដ្ឋាន​ឃុំ​ដំបូក​ខ្ពស់ ចុះ​ល្បាត​យប់ ឈានទៅ​បង្ក្រាបបាន កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី រំលង​អា​ធ្រា​ត្រ ថ្ងៃទី​២៦ ឈានចូល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ ចំណុច​ជើងភ្នំ​ច្រក​សៀម ស្ថិត​ក្នុងភូមិ ត្រពាំងរុន ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត​។​

​មន្ត្រីនគរបាល​ស្រុក​អង្គរជ័យ បាន​ប្រាប់​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ៦​នាក់ ទី​១-​ឈ្មោះ​យ៉ុង ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ខេត្តកំពង់ស្ពឺ​, ទី​២-​ឈ្មោះ តែម នេន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​កំណប់ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត​,​ទី​៣-​ឈ្មោះ​ផែង វ៉ួ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​កំណប់ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត​,​ទី​៤-​ឈ្មោះ​មិត្ត ណា​ង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ចាក់​ជ្រុំ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត​,​ទី​៥-​ឈ្មោះ​ម៉ុ​ន មាស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជា ព្រះសង្ឃ បួស​នៅ​វត្ត​ត្រពាំង​ត្រគៀត ក្នុង​ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​អង្គរជ័យ ខេត្តកំពត និង​ទី​៦-​ឈ្មោះ ម៉ុ​ន ពៅ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​ព្រះសង្ឃ​គង់នៅ​វត្ត​ត្រពាំង​ត្រគៀត ដូចគ្នា​ដែរ​។​

​មន្ត្រីនគរបាល​រូបនេះ​ឲ្យ​ដឹង​ទៀតថា ចំពោះ​ជនសង្ស័យ​ជា​ព្រះសង្ឃ ២​អង្គ​នេះ មុន​ចេញពី​វត្ត​ទៅ សេព​ថ្នាំញៀន​ជាមួយ​ជនសង្ស័យ​៤​នាក់​ផ្សេងទៀត​នោះ គឺ​បាន​ដោះ​ស្បង់​ជីពរ​ចេញ ហើយ​ស្លៀកពាក់ ខោអាវ​ធម្មតា​ចេញពី​វត្ត​។​

​មន្ត្រីនគរបាល​ដដែល​បន្តថា ខណៈ​កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះ​ល្បាត​តាម​ចំណុច ជើងភ្នំ​ច្រក សៀម​ខាងលើ ក៏​ប្រទះឃើញ​ម៉ូតូ ០២​គ្រឿង ហើយ​កម្លាំង​មានការ​សង្ស័យ ក៏​ឃាត់​ហើយ​ឆែកឆេរ រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​២​កញ្ចប់​តូច បន្ទាប់មក​ក៏​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន បាន​នូវ​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ នាំយកមក​សាកសួរ​នៅឯ​អធិការដ្ឋាន នគរបាល​ស្រុក​អង្គរជ័យ ដើម្បី​ឈានទៅ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

ចំនួនអ្នកទស្សនា

    19532367

  • ថ្ងៃនេះ2211
  • ម្សិលមិញ3121
  • សប្តាហ៍នេះ15201
  • ខែនេះ49981
  • ឆ្នាំនេះ304921
  • សរុប19532367