ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ន សំអាត ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកប្រឆាំង ការជួញដូរគ្រឿងញៀន កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ បានបង្ហាញមុខជនសង្ស័យ ១២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ករណីឆក់ លួច ប្លន់ ដែលត្រូវបានកម្លាំងសមត្ថកិច្ច នៅតាមបណ្តាខណ្ឌ ប្រតិបតិ្តការបង្ក្រាបបានកាលពីកន្លងទៅនៅតាមផ្ទះសំណាក់ក្នុងរាជធានី។
ការបង្ហាញមុខជនសង្ស័យ ១២នាក់នេះ គឺបានធ្វើឡើងនៅក្នុងបរិវេណការិយាបល័យប្រឆាំងគ្រឿង ញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណ្ឌទួលគោក។
លោកវរសេនីយ៍ឯក ប៊ន សំអាត បានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក ប៉ា សុ ជាតិវង្ស ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសអគ្គស្នងការរងនគរ បាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ឲ្យ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនធ្វើយ៉ាងណាសហការជាមួយកម្លាំង នៃអធិការ ដ្ឋាននគរបាលខណ្ឌទាំង ១៣ ក្នុងរាជធានីចុះបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿង ញៀន ក្នុងគោលបំណងលុបបំបាត់ឲ្យអស់នៅក្នុងសង្គមដើម្បីធានាបាននូវសុវតិ្ថភាព សន្តិសុខល្អ រក្សាសណ្តាប់ធ្នាប់សាធារណៈ ព្រោះថាករណីឆក់ លួច និងប្លន់នេះគឺផ្តើមចេញពីការប្រើប្រាស់ថ្នាំ ញៀន ជាពិសេសយើងត្រូវរួមគ្នាអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវតិ្ថភាពរបស់រាជរដ្ឋាភិ បាលឲ្យទទួលបានប្រសិទ្ធ។
លោកវរសេនីយ៍ឯក ប៊ន សំអាត បន្តថា ដោយឡែកសមត្ថកិច្ចបានធ្វើការបង្ហាញមុខ ក្រុមជនសង្ស័យ១២នាក់ ដែលបានបង្ក្រាបបានកាលពីពេលថ្មីៗនេះពាក់ព័ន្ធករណីជួញដូរគ្រឿង ញៀនបានម្នាក់ជាអ្នកកាសែតតាព្រហ្មមុខ៤ ប្រចាំសាខាភ្នំពេញ។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបាន ដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនកន្លះគីឡូ ដាវសាមរ៉ៃចំនួន៤ និងឧបករណ៍ប្រើប្រាស់ជាច្រើន
លោកវរសេនីយ៍បន្តថា បើក្នុងករណីមានមនុស្សប្រើប្រាស់គ្រឿងញៀននៅតាមផ្ទះសំណាក់ ឬហាងកាហ្វេ សូមឲ្យបង ប្អូនពលរដ្ឋយើងរាយការណ៍មកសមត្ថកិច្ចភ្លាម ដើម្បីទប់ស្កាត់បន្ទាន់ ៕