ភ្នំពេញ៖ មនុស្ស៤នាក់បានស្លាប់ និង៤នាក់រងរបួសធ្ងន់ ខណៈ៥នាក់ផ្សេងទៀតរងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ម្សិលមិញ នេះបើតាមការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
គេហទំព័រដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៧លើកនេះ បានបង្កឲ្យខូចខាតម៉ូតូចំនួន១០គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន១លើក, ស្រវឹង១លើក, មិនគោរពសិទ្ធ ២លើក, ប្រជែងគ្រោះថ្នាក់ ២លើក និងមិនប្រកាន់ស្តាំ១លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន១៣នាក់ (យប់៦នាក់) ។
ជាមួយគ្នានោះដែរ កម្លាំងនគរបាលចរាចរណ៍បានធ្វើការផាកពិន័យរថយន្តសរុបចំនួន៨៦៧គ្រឿង (រថយន្តធំ៣៣៨គ្រឿង) ស្មើនឹង៨៦៧ករណី, ល្មើសក្រដាសស្នាមមាន៥៩២គ្រឿង ស្មើនឹង៥៩២ករណី, ចំពោះករណីល្មើសបច្ចេកទេស២៧៥គ្រឿង ស្មើនឹង២៧៥ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,៥៨០គ្រឿង ៕