ស្លាប់ និង​របួសធ្ងន់​ស្រាល ១៨​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស​ថ្ងៃទី​៣០ ខែកញ្ញា​ម្សិលមិញ​

01-October-2015 | ដោយ ខ្លុយខ្មែរ-ID-3

​ភ្នំពេញ ៖ យ៉ាងហោចណាស់ មាន​មនុស្ស​៦​នាក់​ស្លាប់ ៤​នាក់​រងរបួស​ធ្ងន់ និង​៨​នាក់​ផ្សេងទៀត​រងរបួស​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ ម្សិលមិញ នេះ​បើតាម​ការចុះផ្សាយ របស់​គេហទំព័រ​អគ្គស្នងការ នគរបាលជាតិ​។​

​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​នៅ​ថ្ងៃទី​៣០ ខែកញ្ញា​ម្សិលមិញ​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន ១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង​, រថយន្ត​ធុន​តូច ៧​គ្រឿង​,​រថយន្ត​ធុន​ធំ ២​គ្រឿង និង​ថ្មើរជើង​២​នាក់ ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៤​លើក​, មិន​គោរព​សិទ្ធ​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, ប្រជែង​គ្រោះថ្នាក់​៤​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១០​នាក់ (​យប់​៩​នាក់​) ។​

​ជាមួយគ្នានេះដែរ កម្លាំង​នគរបាល​ចរាចរណ៍ បានធ្វើការ​ផាកពិន័យ​រថយន្ត សរុប​ចំនួន ៨៧០​គ្រឿង (​រថយន្ត​ធំ​២៧៧​គ្រឿង​) ស្មើនឹង​៨៨៨​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន​៥៥២ គ្រឿង ស្មើនឹង​៥៥២​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​៣១៨ គ្រឿង​ស្មើនឹង​៣៣៦​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,៥៨៧​គ្រឿង ៕​

ចំនួនអ្នកទស្សនា

    19541877

  • ថ្ងៃនេះ1961
  • ម្សិលមិញ2661
  • សប្តាហ៍នេះ6591
  • ខែនេះ59491
  • ឆ្នាំនេះ314431
  • សរុប19541877