កម្លាំង​នគរបាល​ក្នុងឱកាស​កាន់​វេន​បិណ្ឌ ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន​៤​នាក់ និង​វត្ថុតាង​មួយចំនួន​

06-October-2015 | ដោយ ខ្លុយខ្មែរ-ID-3

​បន្ទាយមានជ័យ​៖ ក្នុងឱកាស​កាន់បិណ្ឌ​នេះ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ជា​បន្តបន្ទាប់ ដោយឡែក​ពីគ្នា ក្នុង​ខេត្ត បន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ទោ​ធិ​ន ស៊ីន​ដេ​ត នាយការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា​៖​ដោយ​អនុវត្ត​នូវ​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង លោក​ការណែនាំ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ចាប សុ​ផា​ប្ញ​ទ្ធិ ស្នងការរង ជា​ប្រធានការិយាល័យ កណ្តាល​ប្រឆាំង​បទល្មើស ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។ នៅវេលា​ម៉ោង​៣​និង​១៥​នាទី​ល្ងាច ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ចំនួន​២​កន្លែង​ដោយឡែក​ពីគ្នា ដំបូង​គឺ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ឈ្មោះ​អៀង សុ​វណ្ណា ( ហៅ​ឆែប​) ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរិ​សោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ (​ម៉ា​ទឹកកក​) ចំនួន​៣​កូន​ថង់​តូច រួច​ក៏បាន​បន្តទៅ​ចាប់​ឃាត់​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ស៊ិន បារាំង ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ នៅ​ភូមិ អណ្តូង​ថ្លុ​ង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍​ចំនួន​៤​កូន​ថង់ ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​,​ម៉ូតូ​១​គ្រឿង​,​និង​បាន​ឃាត់ខ្លួន​មុខសញ្ញា​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់​ទៀត សរុប​ទាំង​អ្នកប្រើប្រាស់ និង​ជួញដូរ ចំនួន ៤​នាក់ ថ្នាំញៀន​ចំនួន​៧​កូន​ថង់​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ជនសង្ស័យ រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​នគរ បាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ ការ​តាម​និតិ​វិធី​ច្បាប់​រួចហើយ​ដែរ​៕

ចំនួនអ្នកទស្សនា

    19543157

  • ថ្ងៃនេះ631
  • ម្សិលមិញ2601
  • សប្តាហ៍នេះ7871
  • ខែនេះ60771
  • ឆ្នាំនេះ315711
  • សរុប19543157