ភ្នំពេញៈ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១០លើក យប់៤លើក, បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រីម្នាក់) អ្នករបួសធ្ងន់ ៧នាក់ (ប្រុស) និងរបួសស្រាល៦នាក់ (ស្រី៣នាក់)។
យោងតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បានបង្ក ឲ្យខូចខាតយានយន្តសរុប ១៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១១គ្រឿង, រថយន្តធុនតូច៤គ្រឿងរថយន្តធុនធំ ២គ្រឿង និងយានផ្សេងៗ ១គ្រឿង។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៤លើក, មិនប្រកាន់ស្តាំ២លើក, បត់គ្រោះថ្នាក់១ លើក,ប្រជែងគ្រោះថ្នាក់១ លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន១១នាក់(យប់៤នាក់) ។
រថយន្តពិន័យសរុបចំនួន១០១៤ គ្រឿង (រថយន្តធំ៨១គ្រឿង) ស្មើនិង ១.០២០ករណី ល្មើសក្រដាសស្នាមមាន ៦៤០គ្រឿង ស្មើនឹង ៦៤២ករណី, ចំពោះករណីល្មើសបច្ចេកទេស ៣៧៤គ្រឿងស្មើនឹង ៣៧៨ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១.១៩០គ្រឿង ៕