សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី សហការជាមួយនឹងសមត្ថកិច្ចនគរបាលខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆបោកយកម៉ូតូ ទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលបានដាក់ពាក្យបណ្តឹង។
ការឃាត់ខ្លួនខាងលើធ្វើឡើងកាលពីម៉ោង ៤ល្ងាច នៅចំណុចភូមិកណ្តឹង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ខណៈដែលជនសង្ស័យកំពុងព្យាយាមពេចខ្លួនជាមួយនឹងវត្ថុតាង ។
ជនសង្ស័យឈ្មោះ ម៉ាន់ ហៅ ត្រា ភេទប្រុស មានទីកន្លែងកំណើតនៅស្រុកឈូក ខេត្តកំពត ។ ជនសង្ស័យបានមកបំរើការងារជាកូនកាំបិត នៅហាងយីហោ ជំនោមណ្ឌលគិរី ដែលត្រូវជាសាច់ញាតិរបស់ជនរងគ្រោះ។
ជនរងគ្រោះបានរៀបរាប់ថា នៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីថ្ងៃបញ្ចប់នៃពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ជនសង្ស័យខាងលើបានខ្ចីម៉ូតូ ម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ស្លាកលេខ រដ្ធ 12-2007 ដោយមូលហេតុថាយកទៅលេងផ្ទះមេចុងភៅព្រោះអស្សុកពេក ។ លុះពេលល្ងាច ដោយមានការបារម្មណ៍ ជនរងគ្រោះក៏ទាក់ទងសួរមេចុងភៅទើបដឹងថាចាញ់បោកជនសង្ស័យខាងលើ ទើបបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច។
ក្រោពីធ្វើការស្រាវជ្រាវ និងដោយមានការសហការពីជនរងគ្រោះ សមត្ថកិច្ចខេត្តមណ្ឌលគិរី រួមនឹងសមត្ថកិច្ចខេត្តតាកែវ ក៏បានវែករកមុខសញ្ញា និងឈានទៅដល់ការឃាត់ខ្លួនបានដោយជោគជ័យ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យ ទៅតុលាការចាវិធានការតាមច្បាប់៕