កម្ពុជា និង​ថៃ រួម​សហការ​គ្នា​ទប់ស្កាត់​ពលករ​ឆ្លង​ដែន​ខុសច្បាប់ និង​បញ្ហា​ភេរ​​វកម្ម​

21-October-2015 | ដោយ ពល រាជសី

​បន្ទាយមានជ័យ ៖ អគ្គនាយក​អន្តោប្រវេសន៍​កម្ពុជា ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ ផល និង​អគ្គនាយក​អន្តោប្រវេសន៍​ថៃ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ណាត់​តា​ថន ប្រា​ស៊ុន​ថន បាន​ប្តេជ្ញា និង​សហប្រតិបត្តិការ​រួមគ្នា​រវាង​ភាគី​នៃ​ប្រទេស​ទាំង​២ កម្ពុជា​-​ថៃ ទៅលើ​ការងារ​ទប់ស្កាត់​ពលក​រ​ឆ្លងដែន​ខុសច្បាប់ ការទប់ស្កាត់ និង​ផ្តល់ព័ត៌មាន​គ្នា​ទៅវិញទៅមក​លើ​បញ្ហា​ភេ​វរ​កម្ម និង​ការទប់ស្កាត់​បទល្មើស​ឆ្លងដែន​តាម​ព្រំដែន​ខុសច្បាប់​គ្រប់​ប្រភេទ​។​

​សូម​បញ្ជក់​ថា កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ប្រតិភូ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា ដឹកនាំ​ដោយ​អគ្គនាយក​អន្តោប្រវេសន៍​កម្ពុជា ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ ផល និង​ភាគី​ថៃ ដឹកនាំ​ប្រតិភូ​ដោយ​អគ្គនាយក​អន្តោប្រវេសន៍​ថៃ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ណាត់​តា​ថន ប្រា​ស៊ុន​ថន បាន​ជួប​ពិភាក្សាគ្នា​បង្កើន​សហ​ប្រតិបត្តិការ​មិត្តភាព​រវាង​អគ្គ​អន្តោប្រវេសន៍​កម្ពុជា​-​ថៃ ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង និង​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​នោះ​ផងដែរ​។

ក្នុងជំនួប​នោះបាន​ធ្វើឡើង​នៅលើ​ស្ពាន​ព្រំដែន ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ឈម​និង​ច្រក​ខ្លង​ឡឹ​ក​។ កិច្ច​ជំនួប​ពិភាក្សា​រវាង​អគ្គនាយក​អន្តោប្រវេសន៍​នៃ​ប្រទេស​ទាំង​២ នោះដែរ​ក៏​ដើម្បី​ជួប​ស្គាល់គ្នា​បង្កើន​ភាព​ស្និត​ស្នាល​រវាង​នគរបាល​អន្តោប្រវេសន៍​កម្ពុជា និង​ថៃ ក្នុងនាម​ប្រទេសជិតខាង​ជាប់​របង​គ្នា និង​ធ្វើឡើង​គ្រា​ដែល​អគ្គនាយក​អន្តោប្រវេសន៍​ថៃ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ណាត់​តា​ថន ប្រា​ស៊ុន​ថន ទើបតែ​មកកាន់​តំណែង​ជា​អគ្គនាយក​អន្តោប្រវេសន៍​ថៃ​ថ្មី នៅក្នុង​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៥ កន្លងទៅ​ថ្មីៗ​នេះ​។​

​អគ្គនាយក​អន្តោប្រវេសន៍​កម្ពុជា ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បាន​មាន​ប្រសា​ន៍​ថា លោក​សូម​ស្នើសុំ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​ប្រទេស​ទាំង​២ ប្រចាំ​ច្រក​នានា​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ស​ហ​ប្រតិបត្តិការ​គ្នា​ទៅវិញទៅមក​ឲ្យ​បានល្អ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​រួមគ្នា​រវាង​ប្រជាជន​ប្រទេស​ទាំង​២ និង​បន្ត​ខិតខំ​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លងដែន​ខុសច្បាប់​គ្រប់ ប្រភេទ​ផងដែរ​។​

​តម​ក ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក​អន្តោប្រវេសន៍​កម្ពុជា ក៏បាន​ចុះ​ត្រួតពិនិត្យ​កន្លែង​ការងារ​របស់​នគរបាល​អន្តោប្រវេសន៍​កម្ពុជា ប្រចាំ​ច្រក​អន្តរជាតិ ហើយ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ផ្តាំផ្ញើ​ដល់​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ ត្រូវតែ​យកចិត្តទុកដាក់​ខិតខំ​បំពេញ​កិច្ចការងារ និង​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​បរទេស​ឲ្យ​បានល្អ​កុំ​ឲ្យ​កើតមាន និង​លិចឮ​នូវ​អំពើ​មិន​ប្រក្រតី​មិនល្អ​ណាមួយ​ចំពោះ​នគរបាល​អន្តោប្រវេសន៍ ៕

ចំនួនអ្នកទស្សនា

    19585307

  • ថ្ងៃនេះ1531
  • ម្សិលមិញ4091
  • សប្តាហ៍នេះ1531
  • ខែនេះ21601
  • ឆ្នាំនេះ357861
  • សរុប19585307