ជនសង្ស័យ៣នាក់ ចែកចាយគ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់ខ្លួន

22-October-2015 | ដោយ ពល រាជសី

បាត់ដំបង ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿញៀនខេត្ត បានចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទចែកចាយគ្រឿងញៀនខុសចកបាប់ កាលពីម៉ោង១៤:០០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។

លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ ទី១.ឈ្មោះ ងួន វិបុល ភេទប្រុស អាយុ ៣៣ឆ្នាំ, ទី២.ឈ្មោះ កែវ ប៉េងលៀប ភេទប្រុស អាយុ ១៨ឆ្នាំ និងទី៣.ឈ្មោះ ហាង ដានេត ភេទប្រុស អាយុ ២៤ឆ្នាំ អ្នកទាំង៣មានទីលំនៅក្នុងភូមិអូរតាគាំ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។

លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ បានឲ្យដឹងទៀតថា ករណីនេះសមត្ថកិច្ចរឹបអូសបានវត្ថុតាងមានថ្នាំញៀនមេតំហ្វេតាមីនប្រភេទក្រាមពណ៌ស (ម៉ាទឹកកក) ចំនួន ៣១,៦៨ក្រាម ,កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ និងថង់សម្រាប់រំលែកច្រកថ្នាំញៀនចំនួន២។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕

ចំនួនអ្នកទស្សនា

    19586207

  • ថ្ងៃនេះ2431
  • ម្សិលមិញ4091
  • សប្តាហ៍នេះ2431
  • ខែនេះ22501
  • ឆ្នាំនេះ358761
  • សរុប19586207