ភ្នំពេញ៖ នៅម៉ោង១៖៥០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ២០០៤ កែងនឹងផ្លូវទៅវត្តអង្គតាមិញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមន្ត្រីសុខាភិបាលស្រវឹងជោគម្នាក់ បានបើករថយន្តផ្លាកលេខរដ្ឋ12-2-0593 បានរេពេញផ្លូវទៅបុកនឹងម៉ូតូកងបី ដែលចតនៅស្ងៀម តែមិនបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែរលាត់ដៃរលាត់ជើង បន្តិចបន្តួចតែប៉ុណ្ណោះ។
តែអ្វីដែលធ្វើឲ្យអ្នករងគ្រោះ និងអ្នកបានឃើញហេតុការណ៍ មិនសប្បាយចិត្ត គឺមន្ត្រីសុខាភិបាលរូបនោះ មិនព្រមនិយាយ និងផ្តល់សងសំណង ទៅជនរងគ្រោះនោះទេ ទាល់តែឃើញអ្នកសារព័ត៌មាន ចុះទៅថតយករូបភាពនៃគ្រោះថ្នាក់នេះ ទើបបានមន្ត្រីសុខាភិបាលស្រវឹងរូបនោះ ភ័យស្លន់ស្លោដើរទៅនិយាយជាមួយជនរងគ្រោះ ដើម្បីសងសំណង ព្រោះថាខ្លាចអ្នកសារព័ត៌មានថតចុះផ្សាយ ដោយសារមន្ត្រីសុខាភិបាលរូបនោះ បានល្មើសនិងច្បាប់ និងខុសទៅនឹងគោលការណ៍ប្រើប្រាស់រថយន្ត របស់ក្រសួង។
យ៉ាងណាចុងក្រោយ ដោយមានការអង្វរពីប្រពន្ធរបស់ជនបង្ក ទើបខាងម៉ូតូកង់បី ព្រមយកសំណង ៣០ដុល្លារ ដើម្បីបញ្ចប់រឿង កុំអោយវែងឆ្ងាយទៅ៕