កំពុងចាម៖ ក្នុងរយៈពេល៤ថ្ងៃ គិតមកត្រឹមថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០១៥ សាខាគយ និងរដ្ឋាករខេត្តកំពុងចាម បានបង្ក្រាបរថយន្ដអត់ពន្ធចំនួន២គ្រឿង ខណៈកំពុងចរាចរណ៍តាមដងផ្លូវក្នុងខេត្តកំពុងចាម។
មន្ត្រីសាខាគយ និងរដ្ឋាករខេត្តកំពុងចាម បានប្រាប់ឲ្យដឹងថា រថយន្តចំនួន២គ្រឿង ត្រូវបានបង្ក្រាបនោះ មួយគ្រឿងម៉ាក INFINITI ពណ៌ខ្មៅ និងមួយគ្រឿងទៀតម៉ាក TOYOTA HILUX VIGO ពណ៌ទឹកប្រាក់ចង្កូតស្ដាំ។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងនោះ ត្រូវបានរក្សាទុកនៅទីស្នាក់ការសាខាគយ និងរដ្ឋាករខេត្តកំពុងចាម និងកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕