ចាប់ និងបញ្ជូនខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀន បញ្ជូនទៅតុលាការ

28-October-2015 | ដោយ ពល រាជសី

សៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀខេត្ត សហការជាមួយនគរបាលក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះប្រតិបត្តិការបង្ក្រាបករណីចាត់ចែង និងសម្រួលឲ្យប្រើប្រាស់គ្រឿងញៀន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់។ ការចុះបង្រ្កាបករណីនេះ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ សាន សែត ភេទប្រុស អាយុ១៦ រស់នៅភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបនិងទី២-ឈ្មោះ យួម ចិន្តា ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិអន្សងសក ឃុំព្រែកនរិន ស្រុកឯកភ្នំ ខេត្តបាត់ដំបង បច្ចុប្បន្នរស់ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ វត្ថុតាងដកហូតបានរួមមាន ទូរស័ព្ទដៃ ១គ្រឿង និងឧបករណ៍ច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យ២នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    19563647

  • ថ្ងៃនេះ3071
  • ម្សិលមិញ3741
  • សប្តាហ៍នេះ6821
  • ខែនេះ81261
  • ឆ្នាំនេះ336201
  • សរុប19563647