ជនសង្ស័យ៨នាក់ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

30-October-2015 | ដោយ ពល រាជសី

បាត់ដំបង ៖ លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ អនុប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង លើការងារជំនាញប្រឆាំងបទល្មើសគ្រឿងញៀន និងដើម្បីចូលរួមក្នុងការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១៦:០០នាទី នៅចំនុចក្រុមទី២ ភូមិទូលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណី លក់ចែកចាយ និងផ្តល់ទីកន្លែងឲ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងគ្រឿងញៀនមួយចំនួន ក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ៨នាក់ ទី១.ឈ្មោះ ទូច ហេង ហៅបឹប ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិទូលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (ជាមេក្លោង និងអ្នកផ្តល់ទីកន្លែងប្រើប្រាស់ថ្នាំញៀន), ទី២.ឈ្មោះ ស៊ីម រី ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិទូលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (ជាអ្នកកាន់ថ្នាំញៀនលក់ឲ្យឈ្មោះ ទូច ហេង ហៅបឹប), ទី៣.ឈ្មោះ គឹម ម៉េងលី ហៅយ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង (ជាអ្នកកាន់ថ្នាំញៀនលក់ឲ្យឈ្មោះ ទូច ហេង ហៅបឹប), ទី៤.ឈ្មោះ អ៊ឹង ចាន់ធឿន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិទូលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (ជាអ្នកកាន់ថ្នាំញៀនលក់ឲ្យឈ្មោះ ទូច ហេង ហៅបឹប), ទី៥.ឈ្មោះ ផាន់ សារី ហៅអាជី ភេទស្រី អាយុ ១៧ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង (ជាអ្នកប្រើប្រាស់គ្រឿងញៀន), ទី៦.ឈ្មោះ ខេន លីដា ភេទស្រី អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (ជាអ្នកប្រើប្រាស់គ្រឿងញៀន), ទី៧.ឈ្មោះ គង់ ចាន់ឌឿន ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (ជាអ្នកប្រើប្រាស់គ្រឿងញៀន) និងទី៨.ឈ្មោះ សុខ លីដា ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (ជាអ្នកប្រើប្រាស់គ្រឿងញៀន)។

លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំ្ញញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក (ICE) ចំនួន ៣កូនថង់ ទម្ងន់ ០.៤៨ក្រាម ដែកកេសច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន១ ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន ដែកកេសចំនួន៤ និងសម្ភារសម្រាប់ជក់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ខាងលើ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ចំនួនអ្នកទស្សនា

    19563097

  • ថ្ងៃនេះ2521
  • ម្សិលមិញ3741
  • សប្តាហ៍នេះ6271
  • ខែនេះ80711
  • ឆ្នាំនេះ335651
  • សរុប19563097