បាត់ដំបង ៖ កម្លាំងនគរបាល ការិយាល័យប្រឆាំង គ្រឿងញៀនខេត្ត បានបញ្ជូនខ្លួនជន សង្ស័យ៨នាក់ ទៅតុលាការ នៅព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០១៥ ពាក់ព័ន្ធករណីចែកចាយថ្នាំញៀន បន្ទាប់ពីសមត្ថកិច្ច ជំនាញបានឃាត់ខ្លួន កាលពីវេលា១៦ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្រុមទី២៥ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងនិង ខេត្តបាត់ដំបង។
លោកស៊ាន សុណាល់ ប្រធានស្តីទីនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បាត់ដំបងបានឲ្យដឹងថា កាលពី វេលាម៉ោង១៦ ថ្ងៃ២៩ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងនៅចំណុចក្រុមទី២៥ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងនិងខេត្តបាត់ដំបង ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន៨នាក់ មានទី១ឈ្មោះ ទូច ហេង ហៅបឹប ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទួលតាឯកសង្កាត់ទួលតាឯកក្រុងបាត់ដំបង ទី២ឈ្មោះ ស៊ីម វី ភេទប្រុសអាយុ ២៤ឆ្នាំ រស់ភូមិខាងលើ ទី៣ឈ្មោះ គឹម ម៉េងលី ហៅយ៉ុង ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ទី៤ឈ្មោះ អ៊ឹង ចាន់ធឿន ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិ.សង្កាត់ទួលតាឯកក្រុងបាត់ដំបង ទី៥ឈ្មោះ ផាន់ សារី ហៅជី ភេទស្រីអាយុ១៧ឆ្នាំ រស់នៅភូមិ.សង្កាត់វត្តគរក្រុងបាត់ដំបង ទី៦ឈ្មោះ ខេន លីដា ភេទស្រីអាយុ១៨ឆ្នាំ រស់នៅភូមិអូរតាគាំ៣សង្កាត់ទួលតាឯកក្រុងបាត់ដំបង ទី៧ឈ្មាះ ចាន់ឌឿន ភេទស្រីអាយុ ២៨ឆ្នាំ រស់នៅភូមិអូរតាគាំ២សង្កាត់ទួលតាឯកក្រុងបាត់ដំបងទី៨ឈ្មោះ សុខ លីដា ភេទស្រីអាយុ២៩ឆ្នាំ រស់នៅភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបងរួមទាំងវត្ថុតាង ម៉ាទឹកកក៣ថង់តូចស្មើនិង ទម្ងន់០.៤៨ក្រាម និងសម្ភារៈមួយចំនួនទៀតនាំយកមកសាកសួរ ។
ជនសង្ស័យទាំងអស់បានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីចែកចាយថ្នាំញៀន និងប្រើប្រាស់ពិត ប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ និងវត្ថុតាងសមត្ថកិច្ចជំនាញ បានបញ្ជូនទៅតុលាការ ខេត្តនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥នេះ ដើម្បីចាត់ការបន្តតាមច្បាប់ ៕