ស្នងការដ្ឋាន​នគរបាល​ភ្នំពេញ បង្ហាញមុខ​ជនសង្ស័យ ៣០​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន នៅ​ត្រពាំង​ឈូក​

31-October-2015 | ដោយ ពល រាជសី

​ភ្នំពេញ ៖ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន ៣០​នាក់ នៅវេលា​ម៉ោង​០៩​ព្រឹក ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន យ៉ាងសកម្ម នៅ​ភូមិ​ត្រពាំង​ឈូក ដែល​សមត្ថកិច្ច​បានធ្វើ​ការបង្ក្រាប់​កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ កន្លងមកនេះ ។​

​លោក វរៈ​សេនី​យ៏​ឯក ប៊​ន សំអាត ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​បានអោយដឹងថា ដើម្បី​ចូលរួម​កាត់ បន្ថយ​សកម្មភាព ចែកចាយ ដែលជា​បញ្ហា​ស្មុ​គ្រ ស្មាញ និង​មាន​គ្រោះថ្នាក់ បំផុត​នោះ លោក​បាន​ដឹកនាំ​កម្លាំង​តាម​បណ្តា​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ទាំង​៣០​នាក់ ដោយ​ដកហូត​បាន​គ្រឿងញៀន​ចំនួន​០៤​កូន​ថង់ និង​សម្ភារៈ​សម្រាប់​ជក់​មួយចំនួន​។​

​លោក បាន​បន្ត​អោយដឹងទៀតថា ប្រជាពលរដ្ឋ​មាន​ភាពសប្បាយ​រីករាយ យ៉ាងខ្លាំង ដែល​កន្លងមកនេះ​កម្លាំង​របស់លោក បាន​ចុះទៅ​បង្ក្រាប់​ត្រូវ​ចំណុច នៅ​តំបន់​បឹង​ឈូក លក្ខណៈ​ទ្រុងទ្រាយ​ធំ​ជា​លើក​ទី​៣ ឃាត់ខ្លួន​សុ​រប​បាន​ជាង​១០០​នាក់​ទៅ ដូច្នេះ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា មាន​ភាពស្ងប់ស្ងាត់​មិនសូវមាន​ក្មេងៗ​ពពាក់​ព​ពួន​គ្នា​ដូច​មុនៗ​ទៀត​ប៉ុន្មាន​ឡើយ​។​

​បន្ទាប់ពី​ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ទាំងអស់នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

ចំនួនអ្នកទស្សនា

    19563927

  • ថ្ងៃនេះ221
  • ម្សិលមិញ3121
  • សប្តាហ៍នេះ7101
  • ខែនេះ221
  • ឆ្នាំនេះ336481
  • សរុប19563927